សហព័ន្ធកីឡាតេក្វាន់ដូ WT រៀបចំការប្រកួតអនឡាញជាលើកដំបូង
ខេមរសហព័ន្ធកីឡាតេក្វាន់ដូ WT សហការជាមួយបណ្ឌិតសភាតេក្វាន់ដូកម្ពុជា បានរៀបចំការប្រកួតមេគុន តាមអនឡាញជាលើកដំបូងរបស់ខ្លួន នៅសាលបណ្ឌិតសភាតេក្វាន់ដូកម្ពុជា ដើម្បីពង្រឹងសមត្ថភាពកីឡាករ-កីឡាការិនីកំពុងហ្វឹកហាត់តាមផ្ទះ ដើម្បីចូលរួមទប់ស្កាត់នឹងជំងឺកូវីដ-១៩ ។
លោក ហែម សំណាង អនុប្រធានខេមរសហព័ន្ធកីឡាតេក្វាន់ដូ W T ទទួលបន្ទុកបច្ចេកទេស បានថ្លែងបញ្ជាក់តាមបណ្តាញសង្គមតេលេក្រាមថា ការប្រកួតមេគុន តាមអនឡាញលើកទី១នេះ មាន ការចូលរួមពីក្លិបចំនួន៦ ដែលមានកីឡាករ-កីឡាការិនីចូលរួមចំនួន១៤ នៅខេត្តបាត់ដំបង និងរាជធានីភ្នំពេញ ។ ដំបូងយើងតម្រូវឲ្យក្លិបកីឡាតេក្វាន់ដូWT ជាសមាជិកខេមរសហព័ន្ធត្រូវថតវីដេអូកីឡាករ-កីឡាការិនី ប្រឡងផ្ញើរមកខេមរសហព័ន្ធ រួមមានឈ្មោះក្លិប ឈ្មោះកីឡាករ-កីឡាការិនី និងប្រភេទខ្សែក្រវ៉ាត់ ។
សហព័ន្ធទុកឲ្យឱកាសរយៈពេល១០ថ្ងៃ ហើយគណៈកម្មការប្រកួតបានសម្រេច ជ្រើសរើសប្រកួតប្រឡង តាមអនឡាញ ដោយមានអាជ្ញាកណ្តាល និងចៅក្រមចំនួន៣ ។
លោកអនុប្រធានទទួលបន្ទុកបច្ចេកទេស បន្ថែមទៀតថា ការប្រកួតតាមអនឡាញនេះ សហព័ន្ធមិនទាន់មានឧបករណ៍គ្រប់គ្រាន់នៅឡើយទេ ប៉ុន្តែអាជ្ញាកណ្តាល ចៅក្រមយើងមានគ្រប់គ្រាន់ហើយ៕ធ.ដ
ដោយ៖ ហែម សំណ