អតីត និងមន្ត្រីសហព័ន្ធបាល់ទាត់កម្ពុជា ៤រូបត្រូវពិន័យមិនឲ្យពាក់ព័ន្ធបាល់ទាត់មួយជីវិត
អត្ថបទដោយ៖
Kien Sereyvuth
យោងតាមសេចក្តីប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នាមុននេះបន្តិចបានចាត់វិធានការចំពោះ អតីត និងមន្ត្រីសហព័ន្ធបាល់ទាត់កម្ពុជា ចំនួន ៤រូបដែលបានប្រព្រឹត្តកំហុសយ៉ាងធ្ងន់ធ្ងរ ផ្ទុយនឹងក្រមសីលធម៌ និងវិន័យរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។
បុគ្គលទាំង ៤នាក់រួមមាន លោក ម៉ៃ តុលា លោក ឆាំង ពិសិដ្ឋ លោក ទុយ វិច្ឆិកា និងលោក គល់ សុភារម្យ ។ ចំពោះ លោក ម៉ៃ តុលា ត្រូវ បញ្ជូនសំណុំរឿង ប្រព្រឹត្តិអំពើរពុករលួយទៅកាន់ តុលាការ មានសមត្ថកិច្ច ដើម្បីចាត់វិធានការតាមផ្លូវច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ ខាងក្រោមជាសេចក្តីប្រកាសទាំងស្រុងរបស់សហព័ន្ធបាល់ទាត់កម្ពុជា៖