ថៃរកឃើញអ្នកឆ្លងជម្ងឺ COVID-19 ម្នាក់ និងស្លាប់ម្នាក់ទៀតនៅថ្ងៃពុធនេះ

អត្ថបទដោយ៖
Kien Sereyvuth

ថៃ៖ ប្រទេសថៃនៅថ្ងៃពុធនេះ បានរាយការណពីការរកឃើញអ្នកឆ្លងថ្មីនៃមេរោគ COVID-19 ម្នាក់ ខណៈម្នាក់ទៀតបានបាត់បង់ជីវិត នេះបើតាមមន្រ្តីជាន់ខ្ពស់សុខាភិបាលថៃ និងត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ ។

អ្នកជម្ងឺម្នាក់ដែលទើបស្លាប់ខាងលើនេះ គឺជាបុរសជនជាតិអូស្រ្តាលី មានវ័យ៦៩ឆ្នាំ មានតួនាទីជាអ្នកគ្រប់គ្រងសណ្ឋាគារមួយកន្លែងនៅភាគខាងត្បូងខេត្ត ផាង ញ៉ា ខណៈករណីឆ្លងថ្មីម្នាក់ទៀត គឺជាស្រ្តីមានវ័យ២៧ឆ្នាំ ដែលទើបវិលត្រឡប់មកពីប្រទេសរុស្ស៊ី នេះបើតាមអ្នកនាំពាក្យរបស់មជ្ឈមណ្ឌលរដ្ឋាភិបាលសម្រាប់ការគ្រប់គ្រងស្ថានការណ៍ជម្ងឺ COVID-19 លោក តាវីស៊ីន វិសានុយ៉ូធីន ។

សូមបញ្ជាក់ថា នៅទូទាំងប្រទេសថៃ គិតត្រឹមថ្ងៃទី០៦ ខែឧសភានេះ ចំនួនអ្នកឆ្លងជម្ងឺ COVID-19 សរុបកើនឡើងដល់២ពាន់៩៨៩នាក់ ក្នុងនោះមានអ្នកជម្ងឺ៥៥នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប២ពាន់៧៦១នាក់ ចាប់តាំងពីវីរុសរាតត្បាតសកលមួយនេះផ្ទុះឡើងដំបូងនៅប្រទេសថៃ កាលពីខែមករា ដើមឆ្នាំ២០២០៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner