ជនសង្ស័យម្នាក់ បានទទួលលុយថ្លៃជួសជុលឡេវ៉ាទ័រតម្លៃរាប់មុឺនដូល្លារ គេចខ្លួនបានមួយរយៈត្រូវសមត្ថកិច្ចចាប់ខ្លួន
ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោក វរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០នេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ បានធ្វើការ ឃាត់ខ្លួនជនសង្ស័យ០១នាក់ ករណីរំលោភលើទំនុកចិត(ទទួលលុយថ្លៃជួសជុលឡេវ៉ាទ័រ រួចគេចខ្លួន) នៅចំណុចឃ្លាអជួសជុលគ្រឿងយន្ត ផ្លូវ១០១៩ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ កាលពីថ្ងៃទី១៤-០២-២០២០ វេលាម៉ោង១៤ ០០នាទីកន្លងទៅ។
ជនសង្ស័យខាងលេីមានឈ្មោះ វ៉ាន់ ជឿង ភេទប្រុស អាយុ៤៥ ជនជាតិខ្មែរ មុខរបរជួសជុលគ្រឿងចក្រ ស្នាក់នៅភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ (គ្មានសារធាតុញៀន) បានទទួលលុយ និងជួសជុលគ្រឿងចក្រ រួចគេចខ្លួន ពីជនរងគ្រោះឈ្មោះ តាំង យូហួត ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរទទួលលើកឡាន ស្នាក់នៅផ្ទះលេខ១០៨ ផ្លូវបេតុង ភូមិសំបួរសង្កាត់ដង្កោ ខណ្ឌដង្កោ។ សម្ភារបាត់បង់ លុយដុល្លាចំនួន២,៥០០ដុល្លា , គ្រឿងចក្រឡេវ៉ាទ័រ ០១គ្រឿង តម្លៃ១៧,០០០ដុល្លា ។
សម្ភារបន្សល់ទុក ម៉ូតូ០១គ្រឿង ម៉ាកសង់ការ៉េ ពណ៌ក្រហមពាក់ស្លាកលេខតាកែវ1D6649 របស់ជនសង្ស័យ។ បច្ចុប្បន្ននេះ ជនសង្ស័យខាងលេីកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តន៍តាមនីតិវិធី ៕ធ.ដ
ដោយ៖ ភារ៉ា និងប៊ុនធី