ជំរិតទារប្រាក់ជាង៣មុឺនដូល្លារ ពីជនជាតិចិន ដូចគ្នារហូតឈានដល់ផ្ទុះអាវុធ ២គ្រាប់បណ្ដាលឱ្យរងរបួសធ្ងន់ម្នាក់ និងត្រូវសមត្ថកិច្ច ឃាត់ខ្លួនម្នាក់
ភ្នំពេញ៖ មានករណីជនជាតិចិន ចាប់ជំរិតជនជាតិចិន ដូចគ្នាមួយបង្កឲ្យមានការ ផ្ទុះអាវុធ ២គ្រាប់បណ្ដាលឱ្យ ជនជាតិចិនម្នាក់ រងរបួសជា ទម្ងន់បញ្ជូនទៅ មន្ទីរពេទ្យ និងជនជាតិចិនម្នាក់ទៀត ត្រូវ សមត្ថកិច្ច ចាប់វ៉ៃខ្នោះ បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ កាលពីវេលាម៉ោង ៤ទៀបភ្លឺ ថ្ងៃពុធទី៦ ខែឧសភា ឆ្នាំ២០២០ នៅតាមបណ្តោយ ផ្លូវមាត់ទន្លេ ក្នុងសង្កាត់ ជ្រោយចង្វា ខណ្ឌ ជ្រោយចង្វា រាជធានីភ្នំពេញ។
ពាក់ព័ន្ធនឹងករណីចាប់ ជំរិតនេះបើតាមការប្រាប់របស់ អ្នកបកប្រែ ភាសាចិនថា នៅក្នុងហេតុការណ៍នេះក៏មានផ្ទុះអាវុធ ២គ្រាប់ដែល បង្កឡើងដោយ ជនដៃដល់ បាញ់ទៅលើគូភាគី បណ្ដាលឲ្យ បែកកញ្ចក់ឡាន ស្តារិចរួចក្រុមជនជាតិ ចិនបាន បើកឡាន រត់គេចទៅបុក នឹងចិញ្ចើមផ្លូវ បណ្ដាលឱ្យ ខូចខាតខ្ទេច ។
អ្នកបកប្រែភាសាចិនបានឲ្យដឹងថា ក្រុមជនល្មើសបាន ចាប់ ជំរិតជនរងគ្រោះ ទារប្រាក់ចំនួន ជាង៣ម៉ឺនដុល្លារ នៅចំណុចកោះពេជ្រហើយខ្លួនក៏បាន វេរលុយចូលកុងឲ្យជនដៃដល់រួចហើយ ដែរ ប៉ុន្តែ មិនដឹង ជាយ៉ាងម៉េចក្រុម ជនដៃដល់នៅតែតាម បាញ់ទៀត។
ជនសង្ស័យ និងជនរងគ្រោះដែលជាជនជាតិចិនខាងលេី នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡេីយទេ ខណៈសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ កំពុងធ្វេីការសួរនាំ ជនសង្ស័យខាងលេី និងស្រាវជ្រាវចាត់ការតាមនីតិវិធី៕ធ.ដ
ដោយ៖ ភារ៉ា និងប៊ុនធី