ក្រុមហ៊ុន ខូសស្កូ របស់សហរដ្ឋអាម៉េរិកនឹងកំណត់ចំនួនផលិតផលសាច់ដែលភ្ញៀវអាចទិញ ខណៈកំពុងប្រឈមនឹងកង្វះខាតដោយសារវិបត្តិជម្ងឺ COVID-19

អត្ថបទដោយ៖
Kien Sereyvuth

សហរដ្ឋអាម៉េរិក៖ ក្រុមហ៊ុន ខូសស្កូ ហូលសែល ខប បានលើកឡើងថា ខ្លួននឹងកំណត់ចំនួនផលិតផលសាច់ដូចជាសាច់គោ សាច់ជ្រូក សាច់បក្សី ដែលភ្ញៀវអាចទិញបាន ខណៈក្រុមហ៊ុនអាចប្រឈមនឹងកង្វះខាតការផ្គត់ផ្គង់សាច់ក្នុងកាលៈទេសៈវិបត្តិជម្ងឺ COVID-19 នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ ។

ទន្ទឹមគ្នា ក្រុមហ៊ុនអាមេរិកមួយនេះក៏បានបញ្ជាក់ទៀតថា នឹងកំណត់ចំនួនផលិតផលសាច់ ដែលភ្ញៀវម្នាក់អាចទិញបានត្រឹមតែ០៣មុខតែប៉ុណ្ណោះ រាល់ការធ្វើប្រតិបត្តិការមួយលើក ដែលការកំណត់បែបនេះ គឺត្រូវបានធ្វើឡើង បន្ទាប់ពីក្រុមហ៊ុន Kroger Co, ក៏បានកំណត់ចំនួនផលិតផលសាច់ដូចគ្នាផងដែរ ។

សូមជម្រាបថា ទីសត្វឃាតធំៗជាច្រើននៅក្នុងសហរដ្ឋអាមេរិកបានបិទទ្វារជាបណ្តោះអាសន្នកាលពីប៉ុន្មានសប្ដាហ៍មុន ដោយសារល្បឿននៃការឆ្លងរាតត្បាតពីវីរុស COVID-19 ក្នុងប្រទេសមានការកើនឡើងលឿន ហើយម្យ៉ាងទៀត បុគ្គលិកនៅទីសត្វឃាតធ្វើការកៀកកិតគ្នា និងងាយឆ្លងខ្ពស់ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner