កុំចង់លេងជាមួយបងធំ Mafiaសង្ហារនេះឲ្យសោះ តែមិនស្រួលដុតផ្ទះចោលម៉ង

អត្ថបទដោយ៖
AMS

សម្រាប់Fan K-drama ប្រាកដជាបានស្គាល់តួឯកប្រុសល្បីឈ្មោះមួយរូបគឺ លោក Song Joong Ki​ ដែលកំពុងអង្រួនបេះដូងអ្នកទស្សនាតាមរយៈរឿងភាគថ្មី Vincenzo មានគ្រប់រសជាតិ ដែលជារឿងភាគបែបស៊ើបអង្កេត បាញ់បោះ កាប់ចាក់ មនោសញ្ជេតនា, និងមានទាំងឈុតកំប្លែងមិនចេះរីងស្ងួត បូករួមតួមេធាវីស្រីក្រមិចក្រមើម ដែលកំពុងទទួលបានការគាំទ្រ និងមានអ្នកទស្សនាច្រើនវ៉ាដាច់គេក្នុងសប្តាហ៍ថ្មីកន្លងទៅនេះ។

សង្ខេបសាច់រឿងត្រួសៗ Vincenzo Cassano ជាឈ្មោះមេធាវីសង្ហារមួយរូបសញ្ជាតិអ៉ីតាលីកើតនៅប្រទេសកូរ៉េ ជាអ្នកប្រឹក្សាផ្នែកច្បាប់ និងជាអ្នករកស៊ីក្នុងក្រុមបងធំ Mafia នៅប្រទេសអ៉ីតាលីផងដែរ។

បន្ទាប់ពីឪពុកធម៌ក្នុងក្រុមបងធំជនជាតិអ៉ីតាលីស្លាប់បាត់ តួឯកប្រុសសង្ហាររូបនេះក៏បានត្រលប់មកប្រទេសកូរ៉េវិញ បំពេញបេសកកម្មដែលជាបណ្តាំរបស់ឪពុកធម៌ ក្នុងគោលបំណងសកសឹក និងស្វែងរកកំណប់មាសដែលលាក់ទុកក្នុងអាគារ Geumga Plaza ចំណាស់មួយក្នុងប្រទេសកូរ៉េ ដោយប្រើឈ្មោះ Mr. Cho ត្រូវជាមិត្តជិតស្និទ្ធរបស់លោកជាអ្នកទិញ ហើយលាក់ទុកក្នុងទូដែកខាងក្រោមបាតអាគារនោះ ចំណែកជាន់ខាងលើធ្វើជាបន្ទប់ជួលដើម្បីបន្លំភ្នែកអ្នកដទៃ។ ប៉ុន្តែគម្រោងរបស់លោកត្រូវបានរាំងស្ទះដោយក្រុមហ៊ុនខិលខូច Bebel E&C ប្រើគ្រប់វិធីដើម្បីចង់ទិញយកអាគារនោះដែរ។

រឿងរ៉ាវក៏កាន់តែតឹងតែង និងស្មុគស្មាញ ប្រឆាំងគ្នាដណ្តើមយកអាគារមួយនោះ ដោយតួឯកប្រុសបានប្រើល្បិចដ៏វៃឆ្លាតរបស់ខ្លួនតាមផ្នែកច្បាប់ផង និងល្បិចបែបអ្នកលេងផង រួមគ្នាជាមួយតួស្រី តបតរជាមួយជនខិលខូចទាំងនោះ។

នេះគ្រាន់តែជាការសង្ខេបសាច់រឿងខ្លីៗប៉ុណ្ណោះ ចង់ដឹងបន្តទៀត កុំភ្លេចទស្សនាកុំឲ្យខកខាន ធានាថាល្អមើលខ្លាំងមានគ្រប់រសជាតិ មានទាំងឈុតកាប់ចាក់ ផ្លែផ្កាពាក្យសម្តី ក៏មានឈុតខ្លះសើចរឹងពោះបាត់អស់ទុក្ខកង្វល់ផងដែរ។

Vincenzo ជារឿងភាគកូរ៉េថ្មីដែលរក្សាសិទ្ធិផលិតរួមគ្នាបែប Original Series របស់ក្រុមហ៊ុនNetflix ដែលបានដាក់ឲ្យទស្សនាដល់ episodes ទី១២ហើយ។ អ្វីដែលពិសេសសម្រាប់រឿងកូរ៉េភាគច្រើនគឺមានត្រឹមតែ១៦ episodes ប៉ុណ្ណោះ តែដោយឡែករឿងVincenzo នេះដែរមានសរុបដល់ទៅ២០ Episodes ឯណោះ។

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner