ក្រុមហ៊ុនមួយក្នុងស្រុក បានសហការ ជាមួយ មន្ទីរកសិកម្ម រុក្ខា ប្រមាញ់និងនេសាទខេត្ត គ្រោងប្រមូលទិញផ្សិតចំបើង និងផ្សិតអំបោះពីសមាជិកបណ្តុំអាជីវកម្មកសិកម្មក្នុងខេត្តបាត់ដំបង ដើម្បីផ្គត់ផ្គង់ទីផ្សាររាជធានីភ្នំពេញ

អត្ថបទដោយ៖
Kien Sereyvuth

    តំណាងក្រុមហ៊ុន ទីវ ហៃ បានលើកឡើងក្នុងកិច្ចជំនួបមួយរវាងក្រុមហ៊ុននិងលោក ឈឹម វជិរ៉ា ប្រធានមន្ទីរកសិកម្មរុក្ខា-ប្រមាញ់និងនេសាទ ខេត្តបាត់ដំបងដោយបានគូសបញ្ជាក់ថាៈក្រុមហ៊ុនរបស់ខ្លួនកំពុងតែសហការជាមួយមន្ទីរនិងប្រជាកសិករក្នុងស្រុកគោលដៅមួយចំនួន ដើម្បីជម្រុញនិងផលិតផ្សិតចំបើង និងផ្សិតអំបោះ ព្រមទាំងការប្រមូលចំបើងសម្រាប់ផលិតផ្សិត និងចំណីគោទៀតផង។ លោកនាយកក្រុមហ៊ុន ទីវ ហៃ បានលើកឡើងទៀតថា៖កន្លងមកក្រុមហ៊ុនកំពុងតែសហការជាមួយមន្ទីរបានយ៉ាងល្អក្នុងការបង្កើត និងគាំទ្រនូវបណ្តុំអាជីវកម្មផ្សិត នៅក្នុងស្រុកគោលដៅនៃកម្មវិធីASPIRE ចំនួន០៤ស្រុក ដែលជាស្រុកមានសក្តានុពលក្នុងការផលិតផ្សិត អាចឆ្លើយតបនិងទីផ្សារបាន។លោកនាយកក្រុមហ៊ុន ក័បានសង្កត់ធ្ងន់ដោយអះអាងថា៖ក្រុមហ៊ុនលោកក៏កំពុង់តែសហការជាមួយមន្ទីរនិងកសិករក្នុងការជម្រុញនិងផលិតផ្សិតចំបើង និងផ្សិតអំបោះ ព្រមទាំងមានការប្រមូលទិញចំបើងសម្រាប់ផលិតចំណីគោ ផងដែរ។

     ការថ្លែងបែបនេះគឺធ្វើឡើនៅក្នុងខណៈពេលដែលលោកប្រធានក្រុមហ៊ុន ទីវ ហៃ បាននាំយកជីសរីរាង្គជីកំប៉ុស្តិ៍ចំនួន១៥០ការ៉ុង ជូនដល់លោកប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង សម្រាប់ប្រើប្រាស់ និងធ្វើការពិសោធន៍។

      តាមការឲ្យដឹងពីលោក  ណាន ប្រុសពៅ ប្រធានក្រុម ហ៊ុន  ទីវ  ហៃ  បានឲ្យដឹងបន្ថែមទៀតថាក្រុមហ៊ុនទីវ ហៃ គឺជាក្រុមហ៊ុន ផ្គត់ផ្គង់ នូវម៉ាសុីនមូរចំបេីង និងទទួល ទិញ ចំបើង  ពីកសិករ  និង លក់ចំបេីងមូរ ។ ព្រមទាំង បានចូលរួមសហការជាមួយមន្ទីរ នូវក្នុងការប្រមូលទិញផ្សិតចំបេីង ពីសមាជិកបណ្តុំអាជីវកម្មកសិកម្ម ផ្សិត ចំបើង -ផ្សិត អំបោះ ប្រមាណ២០០គ្រួសារ នៅក្នុងស្រុក ចំនួន ៤ រួមមាន៖ស្រុកសង្កែ , មោងឬស្សី , បាណន់  និង  ស្រុកថ្មគោល  ដែលជាស្រុកទទួល បាននូវការគាំទ្រពីអនុកម្មវិធី  ASPIRE នៃ មន្ទីរ កសិកម្ម  រុក្ខា ប្រមាញ់  និងនេសាទ ខេត្ត បាត់ ដំបង សម្រាប់ផ្គត់ផ្គង់ទៅកាន់ទីផ្សាររាជធានីភ្នំពេញ និង បណ្តាខេត្តផ្សេងៗ ទៀតផងដែរ។

       ក្នុងកិច្ចជំនួបជាមួយក្រុមហ៊ុន លោក ឈឹម វជិរ៉ាប្រធានមន្ទីរកសិកម្មរុក្ខប្រម៉ាញ់និងនេសាទខេត្ត និងវត្តមានចូលរួមពីលោក អ៊ិន សុវណ្ណមុន្នី អនុប្រធានមន្ទីរ រុក្ខាប្រមាញ់និងនេសាទ, លោក ខាត់ បូរិន ប្រធានការិយាល័យក្សេត្រសាស្ត្រនិងផលិតភាពកសិកម្មនិងលោក រុំ រ៉ា ទីប្រឹក្សាកម្មវិធី ASPIRE ប្រចាំខេត្តបាត់ដំបង ព្រមទាំងមន្ត្រីបច្ចេទេសមួយចំនួនទៀត។នៅក្នុងនោះលោកប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង ក៏បានគូសបញ្ជាក់អំពីស្ថានភាពនៃការរាតត្បាតជាសកលពីកូវីដ-19និងពីការឆ្លងចូលក្នុងសហគមន៍ ដែលធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ និងទីផ្សារកសិផលមួយចំនួនធំ។ លោកក៏បានបញ្ជាក់ឲ្យដឹងផងដែរថា៖ប៉ុន្តែវាក៏ជាឪកាសសម្រាប់ វិស័យកសិកម្មក្នុងស្រុកត្រូវខិត

ខំផលិត សម្រាប់តម្រូវការទីផ្សារក្នុងស្រុករបស់ខ្លួន។

      លោកប្រធានមន្ទីរក៏បានសង្កត់ធ្ងន់ទៀតថា៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជាមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានខិតខំប្រឹងប្រែងជម្រុញឲ្យកសិករយើងបង្កើនការផលិត ដោយជំនាញគាំទ្រនូវបច្ចេទេសកសិកម្មថ្មី ដែលធន់នឹងការប្រែប្រួលអាកាសធាតុ និងផ្តល់នូវធាតុចូល។ លោកក៏បានបញ្ជាក់បន្ថែមថា៖រាជរដ្ឋាភិបាលម្នាក់ឯងមិនគ្រប់គា្រន់ទេសម្រាប់ជួយដល់កសិករ តែត្រូវមានការចូលរួមពីវិស័យឯកជនផងដែរ។ជាក់ស្តែងកន្លងមកមន្ទីរបានសហការជាមួយក្រុមហ៊ុន ទីវ ហៃ ក្នុងការអនុវត្តលើវិធីសាស្រ្ត ភាពជាដៃគូ រវាង ស្ថាប័នរដ្ឋ និងវិស័យឯកជន(PPP) លើការបង្កើត/គាំទ្របណ្តុំអាជីវកម្មចំនួន៤បណ្តុំ ក្នុងនោះ៖ ស្រុកថ្មគោល ចំនួន២បណ្តុំ,ស្រុកសង្កែ ចំនួន១បណ្តុំ និងស្រុកបាណន់ ចំនួន១ បណ្តុំនិងមាន ចំនួន ២០០គ្រួសារ។

      នៅក្នុងឱកាសនោះលោក ណាន ប្រុសពៅ ជាប្រធានក្រុមហ៊ុន ទីវ ហៃ ក៏បានសំណូមពរដល់លោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបាត់ដំបង ជួយគាំទ្រក្នុងការផ្តល់នូវបច្ចេកទេសដល់ក្រុមហ៊ុនក្នុងការកែឆ្នៃ ចំបើង  ឲ្យទៅជា “បន្ទះក្តារកុងផ្លាកគេ”និងគ្រឿងសង្ហារឹម តាមរយៈទៅទស្សនៈកិច្ចសិក្សានៅប្រទេសជិតខាង ក៏ដូចជាប្រទេសថៃដែលគេមានបទពិសោធន៍អំពីការងារនេះ ដោយក្រុមហ៊ុន មានធនធានសម្ភារៈ ធនធានមនុស្សនិងថវិកាក្នុងការជម្រុញការផលិតកម្មនូវគម្រោងខាងលើនេះបាន៕ ( អត្ថបទ-រូបភាព ៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner