ខេត្តកណ្តាលដែលមានការផ្ទុះខ្លាំងក្នុងព្រឹត្តិការណ៍សហគមន៍ទទួលអំណោយសម្ភារៈនិងគ្រឿងឧបភោគ (Video)
ម៉ាស់, អាល់កុលនិងអំណោយជាគ្រឿងឧបភោគ ជាច្រើនដូចជាអង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិកាសរុបចំនួន ៥៥ លានរៀល ត្រូវបានប្រគល់ជូនរដ្ឋបាលខេត្តកណ្តាលដែលជាតំបន់កំពុងមានការផ្ទុះឆ្លងខ្លាំងក្នុងព្រឹត្តិ ការណ៍ សហគមន៍២០វិច្ឆិកា។ សម្ភារៈនិងគ្រឿងឧបភោគបរិភោគនិងថវិកាទាំងនេះ បានប្រគល់ជួននៅថ្ងៃទី២៩ មីនានេះ ដោយទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រី ឯកឧត្តមស៊ាងប៊ុនលាង ដែលជារដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងលោកជំទាវមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហ៊ុន ប៊ុនធឿន ទីប្រឹក្សាក្រសួងការបរទេស និងជាទីប្រឹក្សា គណៈសង្ឃនាយកគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា។
Hak Sarath
ហាក់ សារ័ត្ន ជាអ្នករាយការណ៍ព័ត៌មាន, យកព័ត៌មាន, សរសេរអត្ថបទព័ត៌មាន, ផលិតបទយកការណ៍, ថត, កាត់ត, គ្រប់គ្រងផេក នៃកម្មវិធីព័ត៌មានអប្សរាណិត និងរៀបចំកិច្ចការរដ្ឋបាលទូទៅ។ បច្ចុប្បន្នកំពុងបម្រើការងារជាអ្នកសារព័ត៌មានក្នុងកម្មវិធីព័ត៌មានអប្សរាណិតនៃអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍អប្សរា មានរយៈពេល២ឆ្នាំមកហើយ។