អត្ថប្រយោជន៍មិនគួរមើលរំលងទម្លាប់អានសៀវភៅនៅពេលព្រឹក ១៥នាទី

អត្ថបទដោយ៖
AMS

ទម្លាប់ការអានសៀវភៅជួយបង្កើនបញ្ញា ស្មារតី និងសមត្ថភាពខួរក្បាលបានកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ការស្រាវជ្រាវរបស់អ្នកជំនាញអបរំ បានបង្ហាញថា ទម្លាប់ចំណាយពេលវេលាអានសៀវភៅត្រឹមតែ ១៥នាទីនៅពេលព្រឹកបន្ទាប់ភ្ញាក់ពីគេង នឹងអាចផ្លាស់ប្ដូរគុណភាពជីវិត ការគិត និងការអនុវត្តសកម្មភាពថ្មីៗសម្រាប់ជីវិតបានយ៉ាងល្អ។

១. ការអានជួយបំផុសគំនិតនិងលើកទឹកចិត្តរបស់អ្នក ៖ អ្នកនឹងមានអារម្មណ៍ថា ដូចជាមាននរណាម្នាក់នៅតាមជួយផ្ដល់កម្លាំងចិត្តឱ្យអ្នកតាំងពីព្រលឹម ព្រោះអ្នកនិពន្ធបានរៀបរាប់និងផ្ដល់ជាបទពិសោធន៍ជាច្រើននៅក្នុងអត្ថបទនោះ។ អានសៀវភៅអ្នកនឹងមិនឯកាឡើយ ប្រសិនបើអ្នកដាក់អារម្មណ៍ក្នុងការអានហើយ និ​ងធ្វើអារម្មណ៍ឱ្យបានស្ងប់។

២. អានសៀវភៅប្រសើរជាងការប្រើប្រាស់ទូរស័ព្ទនៅពេលព្រឹក ៖​ ប្រសិនបើអ្នកមានទម្លាប់មើលទូរស័ព្ទនៅពេលព្រឹក ទំនងជាផ្តល់ប្រយោជន៍តិចជាងអ្នកមានទម្លាប់អានសៀវភៅ។ អ្នកគួរតែកែទម្លាប់នេះ ហើយផ្លាស់ប្ដូរខ្លួនឯងមកចាប់អានសៀវភៅវិញ នោះអ្នកនិងមានអារម្មណ៍ថារីករាយព្រោះអ្នកទទួលបានអ្វីដែល ថ្មីពីក្នុងសៀវភៅច្រើនជាងមើលទូរស័ព្ទដែលមានត្រឹមតែព័ត៌មានពុំសូវចាំបាច់នៅពេលព្រឹក។ បន្ទាប់ពីអានសៀវភៅជាជម្រើសគួរតាមដានព័ត៌មាននៅលើបណ្តាញសង្គម។

៣. គំនិតថ្មីនឹងកើតឡើងសម្រាប់ថ្ងៃថ្មីជានិច្ច ៖ អ្វីដែលអស្ចារ្យនោះ គឺអ្នកនឹងទទួលបានបទពិសោធន៍ថ្មីៗ ដែលមិនធ្លាប់ជួបពីមុនមកត្រឹមរយៈពេលខ្លី ពីសៀវភៅដែលបាននិពន្ធឡើងមក ជាបទពិសោធន៍អស់រយៈពេលយូរឆ្នាំរបស់អ្នកនិពន្ធ។ អ្នកគ្រាន់តែចំណាំយពេល១៥នាទីជារៀងរាល់ព្រឹកអានសៀវភៅ វិធីនេះអ្នកនឹងទទួលចំណេះដឹងធំធេង និងទទួលបានគំនិតច្នៃថ្មីជាច្រើនសម្រាប់ថ្ងៃនេះ។

៤. ការអានជាគន្លឹះបង្កើនចំណេះដឹងដល់ខ្លួនឯង ៖ ពិភពលោកនេះមានសៀវភៅច្រើនណាស់ ហើយក៏មានអ្វីដែលអ្នកមិនទាន់ដឹងច្រើនដែរ។ ឧទាហរណ៍ថា បទពិសោធន៍នៅក្នុងសាលារៀន និងកន្លែងផ្សេងៗ ជាចំណែកមួយដែលអ្នកនិងទទួលបានពីការសិក្សារបស់អ្នក ប៉ុន្តែចំណេះដឹងដែលអ្នកទទួលបានពីអានសៀវភៅខាងក្រៅ ជាអ្វីដែលនៅក្នុងសាលារៀនមិនបានផ្ដល់ជូនអ្នក។​ ដូចនេះគួរសាកល្បងចំណាយពេលអានសៀវភៅនៅពេលព្រឹក ដើម្បីអា​រម្មណ៍​ស្រស់​ស្រា​យ ​និងទទួលបានចំណេះដឹងថ្មីៗពីតាមរយៈទម្លាប់អានសៀវភៅ៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner