Bayern Munich នឹងអវត្តមានខ្សែប្រយុទ្ធសំខាន់ម្នាក់ ពេលប៉ះ PSG នៅ UCL ទាំង២ជើង
ក្រុមការពារតំណែងជើងឯក UEFA Champions League ក្លឹប Bayern Munich នឹងអវត្តមានខ្សែប្រយុទ្ធ Robert Lewandowski ពេលប៉ះ PSG នៅវគ្គ៨ក្រុមចុងក្រោយ ។ Lewandowski បានរងរបួសដាច់សរសៃជង្គង់ នឹងធ្វើឱ្យខកខានការប្រកួតយ៉ាងតិច ៤សប្ដាហ៍ឯណោះ ដែលមានន័យថា ខ្សែប្រយុទ្ធសំខាន់រូបនេះ នឹងមិនអាចលេង ពេលប៉ះ ក្រុម PSG នៅ Champions Leageue វគ្គ៨ក្រុមចុងក្រោយឡើយទាំងពីរជើងតែម្ដង ។

គួរអោយដឹងថា កីឡាករវ័យ៣២ឆ្នាំខាងលើនេះ បានរងរបួសនៅជង្គង់ខាងស្ដាំ អំឡុងពេលរូបគេចូលលេងឱ្យជម្រើសជាតិប៉ូឡូញ យកឈ្នះលើក្រុមអង់ដូរ៉ា ក្នុងលទ្ធផល ៣-០ ។ ក្រោយពីធ្វើការពិនិត្យទៅឃើញថាមានដាច់សរសៃមួយចំនួន ដែលតម្រូវឱ្យសម្រាកព្យាបាលរយៈពេលវែង ។
គួររំលឹកថា អតីតកីឡាករ Dortmund ខាងលើនេះ រកបាន៣៥គ្រាប់ ក្នុងការបង្ហាញខ្លួន ២៥ដងនៅលីគកំពូលអាល្លឺម៉ង់នារដូវកាលនេះ ។ ដោយឡែកនៅ UEFA Champions League វិញ Lewandowski រកបាន៥គ្រាប់ ក្នុងការបង្ហាញខ្លួន៦ប្រកួត ៕
