មិនធម្មតា! វណ្ណដា “Time To Rise” ខួរខ្ញុំគិត ដៃខ្ញុំកាយ ត្រឹម២៤ម៉ោង លោតបានTop1 លើI-music

អត្ថបទដោយ៖
AMS

តារារ៉េបមាឌល្អិតល្បីរន្ទឺឆ្លងប្រទេស វណ្ណដា ទើបបញ្ចេញស្នាដៃបទចម្រៀងថ្មីជាមួយលោកគ្រូ គង់ណៃ “Time To Rise” ពិតជាមិនធម្មតា ប្លែក មិនធ្វើឲ្យអ្នកគាំទ្រខកចិត្ត ត្រឹម២៤ម៉ោងបំបែកកំណត់ត្រាមានអ្នកចូលទស្សនា១លាននាក់ លើ Youtube និងលោតចូលTop1 ក្នុងតារាងI-Music ផងដែរ។

បទ “Time To Rise” ជាស្នាដៃដំបូងច្រៀងរួមគ្នាជាមួយលោកគ្រូព្រឹទ្ធិចារ្យ គង់ ណៃ លេងអមជាមួយឧបករណ៍ចាប៉ីដងវែង រនាត​ លាយឡំនិងអត្ថន័យរ៉េបយ៉ាងជ្រាលជ្រៅ ក្នុងបំណងលើកតំកើងតន្ត្រីខ្មែរពីសម័យបុរាណ។ ចំណែកឯរូបភាពក្នុងវីដេអូប្លែកភ្នែកទាំងសម្លៀកបំពាក់ពីសម័យបុរាណ នាំអារម្មណ៍អ្នកមើលត្រឡប់ទៅកាលពីសម័យដើម។

ចម្រៀងចាប់ដៃគូជាមួយព្រឹទ្ធិ ចារ្យ គង់ ណៃ មួយបទនេះដែរ ចំណាយពេលក្នុងការថតជាច្រើនខែ ទំរាំបានចេញជាស្នាដៃមួយនេះឡើង និងស្ថិតនៅក្រោមផលិតកម្មបារមី ចូលរួមសហការផលិតជាមួយក្រុមហ៊ុនសែលកាតផងដែរ។

ទស្សនាវីដេអូខាងក្រោម៖ VannDa – Time To Rise feat. Master Kong Nay (Official Music Video)

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner