ក្រុមហ៊ុនអង្គរដេលីហ៊្វូដផ្តល់ម៉ាសចំនួន១លានម៉ាសជូនដល់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩។

ម៉ាសចំនួន១លានម៉ាស និងភេសជ្ជៈប៉ូវកម្លាំងចំនួន១០០០កេស ត្រូវបានក្រុមហ៊ុនអង្គរដេលីហ៊្វូដ ប្រគល់ជូនមករដ្ឋបាល​រាជធានីភ្នំពេញ ដើម្បីចូលរួមចំណែកក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ខណៈដែរជំងឺនេះ បាននិងកំពុងរីករាល​ដាលចូលក្នុងសហគមន៍ជាថ្មី ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ។

ពិធីប្រគល់ និងទទួលម៉ាស និងភេសជ្ជៈប៉ូវកម្លាំងទាំងនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ នៅសាលារាជ​ធានី​ភ្នំពេញ ក្រោមវត្តមានលោក អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង និងក្រុមហ៊ុនអង្គរដេលីហ៊្វូដ។

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បញ្ជាក់ថា តាមរយៈកាយវិការដ៏ប្រពៃប្រកបដោយមនុស្សធម៌ និងគុណធម៌នេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់ សម្តេច​តេជោ ហ៊ុន សែន ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅ​ទូទាំង​ប្រទេសកម្ពុជា បានទាន់ពេលវេលា។

ក្នុងឱកាសនោះលោក ឃួង ស្រេង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ក្រុមហ៊ុនអង្គរដេលីហ៊្វូដដែលចូលរួមផ្តល់ ម៉ាសនិងភេសជ្ជៈប៉ូវកម្លាំងដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហ​គមន៍២០កុម្ភៈនេះ។

គួរបញ្ជាក់ថា ៖ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ បានបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន៦៣នាក់ ដែលសុទ្ធសឹងឆ្លងក្នុងសហគមន៍ «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជំងឺចំនួន១៥នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យ​ចេញពីមន្ទីរពេទ្យ៕

Hak Sarath
Hak Sarath
ហាក់ សារ័ត្ន ជាអ្នករាយការណ៍ព័ត៌មាន, យកព័ត៌មាន, សរសេរអត្ថបទព័ត៌មាន, ផលិតបទយកការណ៍, ថត, កាត់ត, គ្រប់គ្រងផេក នៃកម្មវិធីព័ត៌មានអប្សរាណិត និងរៀបចំកិច្ចការរដ្ឋបាលទូទៅ។ បច្ចុប្បន្នកំពុងបម្រើការងារជាអ្នកសារព័ត៌មានក្នុងកម្មវិធីព័ត៌មានអប្សរាណិតនៃអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍អប្សរា មានរយៈពេល២ឆ្នាំមកហើយ។
ads banner
ads banner
ads banner