អ្នកធ្លាប់ទៅ បន្ទប់ពិគ្រោះព្យបាលជំងឺ វិថីស្មើជើង ក្នុងក្រុងបាវិតត្រូវធ្វើចត្តាឡីស័ក
រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី៣១មីនាឆ្នាំ២០២១ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់ពាក់ព័ន្ធជាមួយ បុគ្គលវិជ្ជមានជំងឺកូវីដ១៩ ទីតាំងពាក់ព័ន្ធដូចជា បន្ទប់ពិគ្រោះព្យបាលជម្ងឺ វិថីស្មើជើង នៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ប្រសិនបើមានរោគសញ្ញាដូចជា គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមទំនាក់ទំនងទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងលេខទូរស័ព្ទមកក្រុមការងារ 044 712 522។
សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕