​ប្រមុខ​អង្គការ​ ​WHO​ ​បញ្ជាក់​ថា​ ​ទិន្នន័យ​ការ​សិក្សាស្រាវជ្រាវ​ពី​ប្រភព​ដើម​នៃ​ជំងឺ​កូ​វី​ដ​-​១​៩​នៅ​ប្រទេស​ចិន​ ​ត្រូវ​បាន​ដកហូត​ចេញពី​ ​WHO

​ស្វីស​៖​ ​អគ្គនាយក​អង្គការសុខភាព​ពិភពលោក​ ​WHO​ ​លោក​ ថេត្រូ​ស​ ​អា​ដា​ណ​ម​ ហ្គេប្រេយ៉េសឹ​ស​ ​និយាយ​ថា​ ​ទិន្នន័យ​ត្រូវ​ដកហូត​ចេញពី​អ្នកស៊ើប​អង្កេត​របស់​អង្គការសុខភាព​ពិភពលោក​ ​ដែល​បាន​ធ្វើដំណើរ​ទៅ​ប្រទេស​ចិន​ ​ដើម្បី​ស្រាវជ្រាវ​ពី​ប្រភព​ដើម​នៃ​ការ​ចំ​លង​ជំងឺ​កូ​វី​ដ​-​១​៩​ ​។​

លោក​ ថេត្រូ​ស​ ​បន្ថែម​ថា​ ​នៅ​ក្នុង​ការពិភាក្សា​ជាមួយ​ក្រុម​ការងារ​ ​ពួកគេ​បាន​បង្ហាញ​ពី​ការលំបាក​ដែល​ពួកគេ​បាន​ជួបប្រទះ​ ​ក្នុង​ការ​ទទួល​បាន​ទិន្នន័យ​ដើម​ ​ហើយ​លោក​រំពឹង​ថា​ ​ការសិក្សា​រួមគ្នា​នា​ពេល​អនាគត​នឹង​រួមបញ្ចូល​ការ​ចែករំលែក​ទិន្នន័យ​ឱ្យ​បាន​ទាន់ពេល​វេលា​ ​និង​ទូលំទូលាយ​ ​។​ ​អង្គការសុខភាព​ពិភពលោក​ (​WHO​) ​នៅ​ថ្ងៃអង្គារ​នេះ​ ​បាន​ចេញ​របាយការណ៍​ផ្លូវការ​ពេញលេញ​មួយ​របស់​ក្រុម​អ្នកជំនាញ​ការ​របស់​ខ្លួន​ ​បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​ ​និង​សិក្សាស្រាវជ្រាវ​នៅ​ទីក្រុង​វូ​ហាន​ ​ដើម្បី​កំណត់​រក​ប្រភព​នៃ​ជំងឺ​កូ​វី​ដ​១​៩​ ​ដែល​ពី​ដំបូង​ត្រូវ​បាន​គេ​សង្ស័យ​ថា​ ​លេច​ធ្លាយ​ចេញពី​កន្លែង​ពិសោធន៍​មួយ​របស់​ចិន​នៅ​ក្នុង​ទីក្រុង​នេះ​ ​។​

​បើ​តាម​របាយការណ៍​ខាងលើ​នេះ​ ​វី​រុ​ស​កូរ៉ូ​ណា​ទំនង​បំផុត​ឆ្លង​ពី​សត្វ​ប្រជៀវ​មកកាន់​មនុស្ស​ ​តាមរយៈ​សត្វ​អន្តរការី​ណាមួយ​ ​រីឯ​ទ្រឹស្តី​ដែល​ថា​ ​វា​ចេញពី​កន្លែង​ពិសោធន៍​មេរោគ​ណាមួយ​នោះ​ ​វា​មិនទំនង​ខ្លាំង​ណាស់​ ​។​ ​ទោះជាយ៉ាងណា​ ​អាមេរិក​ ​និង​ប្រទេស​ជាស​ម្ព័ន្ធ​មិត្ត​ចំនួន​១​៣​ ​រួម​មាន​អូស្ត្រាលី​ ​ជប៉ុន​ ​និង​អង់គ្លេស​ ​បាន​រួមគ្នា​សម្តែង​ការ​ព្រួយបារម្ភ​របស់​ខ្លួន​ ​អំពី​ការសិក្សា​របស់​អង្គការ​ ​WHO​ ​នេះ​ពីព្រោះ​វា​ហាក់​យឺត​ពេល​ ​និង​មិនបាន​បញ្ចូល​ទិន្នន័យ​ពេញលេញ​ ​និង​សំណាក​ដែល​ត្រូវការ​ ​៕​ R​e​u​t​e​rs

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner