ជប៉ុន​ផ្អាក​ផ្តល់​ជំនួយ​ថ្មី​ដល់​មី​យ៉ា​ន់​ម៉ា​ ​តប​តនឹង​​រដ្ឋប្រហារ​របស់​ពួក​យោធា​

ជប៉ុន​បាន​សម្រេច​ផ្អាក​ផ្តល់​ជំនួយ​ថ្មីៗ​ទៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​ឆ្លើយតបនឹង​ការ​ធ្វើ​រដ្ឋប្រហារ​នៅ​ទីនោះ​ ​នេះ​បើ​តាម​រដ្ឋមន្ត្រីការបរទេស​ជប៉ុន​។​ ​លោក​ ​To​s​him​its​u ​Mote​g​i​ ​ថា​ ​ជប៉ុន​គឺជា​អ្នកផ្តល់​ជំនួយ​ដ៏​ធំ​សម្រាប់​មី​យ៉ា​ន់​ម៉ា​ ​ហើយ​ការ​ព​ន្យា​ពេល​ផ្តល់​ជំនួយ​នេះ​នឹង​ផ្ញើ​សារ​កាន់តែ​ច្បាស់​។​

​លោក​បាន​ប្រាប់​សភា​កាល​ពីម្សិលមិញ​ថា​ ​«​ ​សម្រាប់​មី​យ៉ា​ន់ ​ជប៉ុន​គឺជា​អ្នកផ្តល់​ជំនួយសេដ្ឋកិច្ច​លំដាប់​ទីមួយ​ ​ហើយ​ថា​តើ​ជប៉ុន​មាន​ជំហរ​បែប​នេះ​ ​ក្នុង​ការ​ជួយ​សេដ្ឋកិច្ច​? ​គឺ​គ្មាន​ជំនួយ​ថ្មី​ទេ​ ​យើង​សូម​បញ្ជាក់​ច្បាស់​ពី​ចំណុច​នេះ​»​

​យ៉ាងណាក៏ដោយ​ ​ជប៉ុន​មិនទាន់​មាន​វិធានការ​ដាក់ទណ្ឌកម្ម​អ្វី​ទេ​ ​បើ​ទោះបីជា​បណ្តា​ប្រទេស​ធំ​ៗ​ ​ដូចជា​ ​អង់គ្លេស​ ​អឺរ៉ុប​ ​និង​អាមេរិក​បាន​ប្រកាស​ដាក់ទណ្ឌកម្ម​នានា​រួចហើយ​ ​ចំពោះ​ក្រុម​មេដឹកនាំ​យោធា​និង​នគរបាល​នៅ​មី​យ៉ា​ន់​ម៉ា​ ​ដែល​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​រដ្ឋប្រហារយោធា​នោះ​ ​រួម​មាន​ទាំង​បណ្តា​ក្រុមហ៊ុន​ជា​ម្ចាស់កម្មសិទ្ធិ​របស់​ពួក​យោធា​ដែរ​៕​ ​ប្រភព​ពី​ CN​A​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner