ថយរថយន្តចេញពីឃ្លាំងកិនក្មេងប្រុសអាយុជាង៣ឆ្នាំម្នាក់បណ្តាលឱ្យស្លាប់
ភ្នំពេញ ៖ ក្មេងប្រុសអាយុជាង៣ឆ្នាំម្នាក់ត្រូវបានរថយន្តដឹកដែកថយក្រោយចេញពីឃ្លាំងកិនស្លាប់ យ៉ាងអាណោចអធម៌ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ នៅចំណុចឃ្លាំងសប្បកម្មមួយកន្លែង ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ ។ ជនរងគ្រោះឈ្មោះ រ៉េត សុពេជ្របញ្ញា ភេទប្រុសអាយុ៣ឆ្នាំ២ខែ ម្តាយឈ្មោះពៅ រតនា មុខរបរធ្វេីការគណនីនៅកន្លែងកេីតហេតុ។ ស្នាក់នៅសង្កាត់ បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមសម្ដីម្តាយក្មេងរងគ្រោះបានប្រាប់ឲ្យដឹងថា គាត់មានកូនតែម្នាក់ រាល់ថ្ងៃពេលដែលគាត់មកធ្វេីការកូនរបស់គាត់ផ្ញេីម្តាយឲ្យជួយមេីលថែ តែនៅថ្ងៃកេីតហេតុដោយសារតែម្តាយគាត់មិនសូវស្រួលខ្លួន ទេីបគាត់យកកូនមកកន្លែងធ្វេីការជាមួយ។
ប្រភពដដែលបានបន្តថា លុះមកដល់វេលាកេីតហេតុកូនរបស់គាត់បានកំពុងលេងនៅខាងមុខឃ្លាំងនិងខាងក្រោយរថយន្តហ៊ីយាន់ដាយមួយគ្រឿង ពណ៍ស ពាក់ស្លាកលេខភ្នំពេញ2S 1524 បន្ទាប់មកមានបុរសម្នាក់ជាកម្មករធ្វេីការទីនោះបានឡេីងបេីករថយន្តរឺយ៉ែថយក្រោយចេញពីឃ្លាំងដោយមិនបានមេីលក៏កិនក្មេងបណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង។ ភ្លាមនោះអ្នកបេីកបររថយន្តបង្កបានចុះគេចខ្លួនបាត់។
ក្រោយកេីតហេតុ សមត្ថកិច្ចបានចុះទៅដល់ចំណុចកេីតហេតុពិនិត្យជាក់ស្តែងនិងប្រគល់សពទៅក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី ដោយឡែកជនបង្កសមត្ថកិច្ចកំពុងស្រាវជ្រាវចាប់យកមកផ្ដន្ទាទោសតា មច្បាប់៕ដោយ ៖ ជីម ភារ៉ា