កិច្ចប្រជុំ បូកសរុបការងាររបស់អនុក្រុមការងារទី១១ ដើម្បីជំរុញ និងតាមដានការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍

តាមរយៈកិច្ចប្រជុំ Zoom Meeting បូកសរុបការងារប្រចាំត្រីមាសទី១ របស់អនុក្រុមការងារទី១១ ដើម្បីជំរុញ និងតាមដានការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ (ជំហានទី១) នារសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ដឹកនាំដោយឯកឧត្តម កាទើ មហាំម៉ាត់ណោសស្រ៊ី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោកជំទាវ ខាំ សុភាព អភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ មន្ទីរទេសចរណ៍ខេត្តក្រចេះ សហការជាមួយគណៈបញ្ជាការឯកភាពខេត្ត ក្រុង/ស្រុកបានចុះផ្សព្វផ្សាយវិធានសុវត្ថិភាពទេសចរណ៍ដល់មូលដ្ឋានអាជីវកម្មចំនួន ១២១ ទីតាំង ស្មើនឹង១០០% បានប្រគល់ឡាបិលវិធានសុវត្ថិភាពចំនួន៦ ទីតាំងអាជីវកម្ម ម៉ាស្សាសុខភាពចំនួន ៨ទីតាំង បិទ/ផ្អាក និងខារ៉ាអូខេចំនួន ១៨ ទីតាំង បិទ/ផ្អាក។

ឯកឧត្តមអនុរដ្ឋលេខាធិការបានផ្តល់អនុសាសន៍អោយរដ្ឋបាលខេត្ត និងមន្ទីរទេសចរណ៍យកចិត្តទុកដាក់បន្តសហការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ដែលបានដាក់ចុះ អនុវត្តអោយបានខ្ជាប់ខ្ជួននូវសារាចរណ៍ណែនាំស្តីពីវិធានការបង្កា និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវី-១៩ នៅក្នុងឱកាសឈប់សម្រាកបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខ បន្តពង្រឹងគុណភាពគោលដៅទេសចរណ៍ និងគុណភាពសេវាកម្មទេសចរណ៍ដើម្បីត្រៀមលក្ខណៈនៅក្រោយវិបត្តិ និងជំរុញបញ្ចប់ផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្នកម្ម ២០២១-២០២៥ ខេត្តក្រចេះអោយបានត្រឹមឆមាសទី១ ឆ្នាំ២០២១។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner