កម្ពុជាដាក់ចេញអនុក្រឹត្យស្តីពីវិធានការរដ្ឋបាលក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ (Video Inside)

កម្ពុជាបានដាក់ចេញនូវអនុក្រឹត្យស្តីពីវិធានការរដ្ឋបាលក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ១៩និង ជម្ងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។ អនុក្រឹត្យចុះហត្ថលេខាដោយសម្តេចនាយករដ្ឋមន្ត្រីថ្ងៃទី៣១មីនានេះ រួមមាន៧ជំពូកនិង២៣មាត្រា ដែលសរសេរថាគោលបំណងនៃអនុក្រឹត្យគឺកំណត់អំពីវិធានការរដ្ឋបាលសំដៅការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ, សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈព្រមទាំងកាត់បន្ថយឲ្យបានជាអតិបរមានូវផលប៉ះពាល់នៃការឆ្លង ជម្ងឺនេះចំពោះវិស័យសង្គមនិងសេដ្ឋកិច្ចក្នុងព្រះរាជាណាចក្រកម្ពុជា។ អនុក្រឹត្យបានសរសេរចែងពីវិធានការ រដ្ឋបាលនិងខ្លឹមសារដែលជាប់ទាក់ទងវិធានការរឹតត្បឹតឬការហាមឃាត់ការធ្វើដំណើរ, ការរឹតត្បឹតឬការហាម ឃាត់ការជួបជុំឬ ការប្រមូលផ្តុំមនុស្ស, ការហាមឃាត់សកម្មភាពការងារមុខរបរឬអាជីវកម្ម, ការរឹតត្បឹតឬការ ហាមឃាត់ការធ្វើចរាចរចេញចូល, បម្រាមគោចរ, ការបិទខ្ទប់តំបន់ឬទីកន្លែងដែលមានការឆ្លងរាលដាលនៃ ជម្ងឺ កូវីដ១៩, ការរឹតត្បឹតឬការហាមឃាត់ការធ្វើពាណិជ្ជកម្មលើទំនិញដែលជាហានិភ័យឬជាប្រភពនៃការឆ្លងរាល ដាលនៃជម្ងឺកូវីដ១៩។

អនុក្រឹត្យដដែលបានសរសេរក្នុងជំពូកទី៤ ដែលទាក់ទងនឹងទោសប្បញ្ញតិក្នុងនោះ រួមមានទណ្ឌកម្មចំពោះអំពើមិនគោរពវិធានការរដ្ឋបាល, ទណ្ឌកម្មចំពោះអំពើរារាំងដល់ការអនុវត្តវិធានការរដ្ឋបាល, ទណ្ឌកម្មចំពោះអំពើមិនគោរពវិធានការសុខាភិបាល និងការអនុវត្តច្បាប់ព្រហ្មទណ្ឌផ្សេងទៀត។ ការដាក់ចេញ នូវអនុក្រឹត្យថ្មីនេះ បានទន្ទឹមនឹងស្ថានភាពឆ្លងរាលដាលកូវីដ១៩ក្នុងសហគមន៍នៃប្រទេសកម្ពុជា កំពុងតែមាន សភាពពុះកញ្ជ្រោលខ្លាំង និងមិនទាន់មានសញ្ញាណាមួយនៃការថមថយនៅឡើយទេ។

https://youtube.com/watch?v=Ol4RFwDeJRk
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner