ខេត្តសៀមរាបចុះពិនិត្យទីតាំងបញ្ចុះសពសម្រាប់អ្នកស្លាប់ដោយកូវីដ-១៩ (Video Inside)

មន្ត្រីខេត្តសៀមរាប បានចុះពិនិត្យទីតាំងសម្រាប់បញ្ចុះសពសាសនិកឥស្លាមក្នុងករណីស្លាប់ដោយជំងឺកូវីដ១៩។ ការចុះពិនិត្យទីតាំងសម្រាប់បញ្ចុះសពថ្ងៃនេះ បានធ្វើដោយអភិបាលរងខេត្ត លោក ពិន ប្រាកដ គណៈអ៊ីមាំខេត្ត សៀមរាប លោក អែល សៀត ,និងតំណាងពីមន្ទីរធម្មការ និងសាសនា និងមន្ទីរសុខាភិបាលខេត្ត ព្រមទាំងអ្នក ពាក់ព័ន្ធមួយចំនួនទៀត។

ខេត្តសៀមរាបមិនទាន់មានមនុស្សបាត់បង់ជីវិតដោយសារកូវីដ១៩ទេ ប៉ុន្តែបច្ចុប្បន្ន មានអ្នកកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យខេត្តចំនួន៩នាក់។ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចថា ប្រសិន បើមានករណី ស្លាប់ដោយសារជំងឺកូវីដ១៩ នឹងត្រូវបូជាទាំងអស់ ប៉ុន្តែចំពោះសាសនិកឥស្លាមដោយសារមាន សំណើសុំបញ្ចុះតាមប្រពៃណីសាសនាមូស្ល៊ីមនោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឪ្យមាន រៀបចំ ការ បញ្ចុះស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល៕

https://youtube.com/watch?v=nweNQ9913-4
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner