សមត្ថកិច្ចចាប់ខ្លួនបុរសជនជាតិឡាវ និងគ្រឿងញៀនជិត៣គីឡូនៅស្ទឹងត្រែង (Video Inside)

បុរសជាតិឡាវម្នាក់ត្រូវបានចាប់ខ្លួននៅថ្ងៃទី៣១មីនានេះជាមួយនឹងគ្រឿងញៀនជិត៣គីឡូក្រាមនៅក្នុងខេត្ត ស្ទឹងត្រែង។ ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ អូត ស៊ីវុត្ថា បានបញ្ជាក់ថាការចាប់ខ្លួនបានធ្វើឡើង នៅព្រឹកថ្ងៃទី៣១មិនា នៅចំណុចក្បែរស្ពានទីពីរ, ភូមិអូរស្វាយ ឃុំអូរស្វាយ នៃស្រុកបុរីអូរស្វាយសែនជ័យ។ មន្ត្រីការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង លោក ចែម ផានិត បានអោយ ដឹងថា ជនជាតិឡាវនោះ ឈ្មោះ ភិត សាម៉ននយ អាយុ២៩ឆ្នាំ ស្នាក់នៅភូមិហាតស៊ូខូន, ស្រុកខូង ខេត្តចម្ប៉ាសាក់ប្រទេសឡាវ។ ជនជាតិឡាវនោះ និងថ្នាំញៀន៣កញ្ចប់ធំទម្ងន់ជាង២ពាន់៩៩០ក្រាម ត្រូវបានកម្លាំងជំនាញ បាននាំមកស្នងការដ្ឋាននគរបាលខេត្តដើម្បីកសាង សំណុំរឿងបញ្ជូនទៅសាលាដំបូងយោងតាមនីតិវិធី៕

https://youtube.com/watch?v=BxcqnDra49o
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner