ស្ត្រី២នាក់បានស្លាប់ដោយសារកូវីដ-១៩ នៅក្នុងថ្ងៃនេះ (Video Inside)
ស្ត្រី២នាក់បានបាត់បង់ជីវិតនៅថ្ងៃនេះ ដោយសារជម្ងឺកូវីដ១៩ ដែលការបាត់បង់ជីវិតចុងក្រោយនេះ បាននាំឲ្យចំនួនមនុស្សដែលស្លាប់ដោយសារការឆ្លងជម្ងឺរាតត្បាតនេះបានកើនដល់១៣នាក់ហើយក្នុងរយៈពេលមិនទាន់ ដល់២ខែនេះ។ យោងតាមក្រសួងសុខាភិបាលស្ត្រី ដែលបានបាត់បង់ជីវិតដោយជម្ងឺកូវីដ១៩ ម្នាក់អាយុ៥៦ឆ្នាំ និងម្នាក់ទៀតអាយុ២៨ឆ្នាំ។ ស្ត្រីរងគ្រោះទាំង២ ត្រូវក្រសួងសុខាភិបាលបញ្ជាក់ថា ត្រូវបានវីរុសកូរ៉ូណា វាយលុកបណ្តាលឲ្យរលាកសួតទាំងសងខាងធ្ងន់ធ្ងរមិនអាចសង្គ្រោះបាន។