មន្ត្រីក្រសួងសុខាភិបាល បានចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ (Video Inside)
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលនៅថ្ងៃនេះ បានចុះពិនិត្យតាមទីតាំងនានាក្នុងរាជធានីភ្នំពេញនៅមុនយុទ្ធនា ការចាក់វ៉ាក់សាំង Sinovac ដែលចាប់ផ្តើមនៅច្រើនម៉ោងខាងមុខនេះ។ យោងតាមសេចក្តីជួនព័ត៌មានរបស់ក្រសួងសុខាភិបាល ទីតាំងដែលត្រៀមរៀបចំនៅក្នុងរាជធានីភ្នំពេញ មានយ៉ាងហោចជាង៥០ទីតាំងដោយទីតាំងខ្លះ នឹងចាប់ផ្តើមពីថ្ងៃស្អែកនេះទៅ។
ការចុះពិនិត្យទីតាំងចំនួន៥កន្លែងនៅរសៀលថ្ងៃទី៣១មីនានេះ ដឹកនាំដោយរដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី ឳ វណ្ណឌីន ដែលជាប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំង កូវីដ១៩។ កន្លែងទាំង៥ដែលបានចុះពិនិត្យនារសៀលថ្ងៃនេះ គឺរួមមាននៅ ក្រសួងព័ត៌មាន, ក្រសួងសេដ្ឋកិច្ច, ក្រសួងការបរទេស, ក្រសួងបរិស្ថាន និងសណ្ឋាគារកាំបូឌីយ៉ាណា ដែលការចាប់ផ្តើមគ្រោងនឹងធ្វើនៅថ្ងៃទី១មេ សាស្អែកនេះ។