ប្រទេសអាស៊ានទាំង១០ ការឆ្លងកូវីដ-១៩ មានជាងមួយម៉ឺនករណីរយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានការឆ្លងកូវីដ១៩ថ្មី មានចំនួន១ម៉ឺន៣ពាន់ ៣៣៨ករណី និងការស្លាប់ថ្មីមានចំនួន២១៥នាក់។ កម្ពុជាក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានការឆ្លងថ្មី ចំនួន៦៣ករណី ដែលសុទ្ធតែជាការឆ្លងចូលក្នុងសហគមន៍ទាំងអស់។ សេចក្តីរាយការណ៍ចុងក្រោយថ្ងៃនេះ បានបញ្ជាក់ថាកម្ពុជាមានមនុស្សស្លាប់ម្នាក់ទៀតដែលនាំឲ្យចំនួនអ្នកស្លាប់ដោយសារកូវីដ១៩បានកើនដល់១២នាក់ហើយ។

កម្ពុជាគិតត្រឹមថ្ងៃទី៣១មីនា ឆ្នាំ២០២១ នេះ ការឆ្លងសារុបមានចំនួន២ពាន់៤៤០ករណី, ចំណែកការព្យាបាលជាសះស្បើយមានចំនួនសារុប១ពាន់១៩១ នាក់ រួមទាំងការ ព្យាបាលជាសះស្បើយ១៥នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ ប្រទេសដែលមានការឆ្លងថ្មីក្នុងរយៈ ពេល២៤ម៉ោងចុងក្រោយនេះនៅអាស៊ាន ក្រៅពីប្រទេសកម្ពុជា នៅមានប្រ ទេសចំនួន៧ទៀត ក្នុងនោះគឺប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, ម៉ាឡេស៊ី, សឹង្ហបុរី, ថៃ, ប្រុយណេនិងមីយ៉ាន់ម៉ា។ ប្រទេសដែលមានការស្លាប់ថ្មីរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន៤ប្រទេស គឺប្រ ទេស ឥណ្ឌូណេស៊ី, ហ្វីលីពីន, ប្រទេសម៉ាឡេស៊ីនិងកម្ពុជា។ អប្សរាណិតរាយ ការណ៍ពិស្តារជុំវិញ ការឆ្លង ក្នុងប្រ ទេស អាស៊ាន ទាំង ១០។

https://youtube.com/watch?v=DmRL02yt2Yw
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner