តូបលក់ឥវ៉ាន់មួយចំនួនក្នុងផ្សារអូរឫស្សី ត្រូវបានបិទទ្វារ ក្រោយសេចក្តីរាយការណ៍អំពី អាជីវករ២នាក់បានឆ្លងជម្ងឺកូវីដ១៩ (Video Inside)

តូបលក់ឥវ៉ាន់មួយចំនួនក្នុងផ្សារអូរឫស្សី បានបិទទ្វារផ្អាកការលក់ដូររបស់ខ្លួនក្រោយសេចក្តីរាយការណ៍អំពី អាជីវករ២នាក់បានឆ្លងជម្ងឺកូវីដ១៩។ ប្រធានផ្សារអូរឫស្សីលោក ហ៊ត វណ្ណធី បានប្រាប់បណ្តាញសារព័ត៌មាន ក្នុងស្រុកថាការបិទតូបបណ្តោះអាសន្ននោះ មានចំនួនជាង១០តូបប៉ុណ្ណោះ និងមានការណែនាំឲ្យអាជីវករ សង្ស័យជាប់ពាក់ព័ន្ធ ទៅធ្វើចត្តាឡីស័កតាមផ្ទះរយៈពេល១៤ថ្ងៃ។ សេចក្តីរាយការណ៍ពីប្រធានផ្សារដដែល អាជីវករទាំង២ដែលបានឆ្លងនោះ គឺម្នាក់ជាអ្នកលក់ខោអាវ និងម្នាក់ទៀតជាអ្នកលក់គ្រឿងទេស។

https://youtube.com/watch?v=Sx2P9Gfb6sU
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner