រាជធានីនិងខេត្តចំនួន៥ បានរងការឆ្លងចូលក្នុងសហគមន៍នៅក្នុងរយៈពេល២៤ចុងក្រោយនេះ ដែលនៅក្នុងនោះខេត្តព្រះសីហនុមានការឆ្លងច្រើនជាង (Video Inside)

រាជធានីនិងខេត្តចំនួន៥ បានរងការឆ្លងចូលក្នុងសហគមន៍នៅក្នុងរយ:ពេល២៤ចុងក្រោយនេះដែលនៅក្នុង នោះខេត្តព្រះសីហនុមានការឆ្លងច្រើនជាង។ ក្រសួងសុខាភិបាលបានឲ្យដឹងថា ទីតាំងដែលបានរកឃើញការ ឆ្លងទាំង៦៣ករណីនៅថ្ងៃពុធនេះ រួមមានខេត្តព្រះសីហនុមានចំនួន៣៤ករណី, រាជធានីភ្នំពេញចំនួន២៣ករណី, ខេត្តត្បូងឃ្មុំចំនួន៤ករណី, ខេត្តកណ្តាល១ករណី, និងខេត្តស្វាយរៀង១ករណីផងដែរ។ ក្នុងចំណោមអ្នកឆ្លងក្នុង ព្រឹត្តិការណ៍សហគមន៍២៤ម៉ោងចុងក្រោយនេះ ការឆ្លងលើពលរដ្ឋខ្មែរមានចំនួន៥៩នាក់, និងលើជនជាតិចិន ចំនួន៤នាក់។ សូមជម្រាបថាចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈបានកើនឡើងដល់១ពាន់៩១៤នាក់នោះហើយ។ ព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍ គិតត្រឹមថ្ងៃទី៣១មីនា បានឆ្លងដល់ក្នុងរាជធានីខេត្តចំនួន ១៦ហើយ គឺនៅភ្នំពេញ, ខេត្តកណ្តាល, ខេត្តព្រះសីហនុ, ខេត្តកំពង់ស្ពឺ, ខេត្តកោះកុង, ខេត្តព្រៃវែង, ខេត្តកំពង់ធំ, ខេត្តកំពង់ ចាម, ខេត្តស្វាយរៀង, ខេត្តសៀមរាប ,ខេត្តបាត់ដំបង, ខេត្តកែប, ត្បូងឃ្មុំ, ខេត្តកោះកុង, ខេត្តកំពត, និងខេត្តតា កែវ។

https://youtube.com/watch?v=uW6cjgbydns
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner