ប្រមុខរាជរដ្ឋាភិបាល បានចេញសារាចរណែនាំ សម្រាប់វិធានការបង្ការពេលបុណ្យចូលឆ្នាំខ្មែរ (Video Inside)
ប្រមុខរាជរដ្ឋាភិបាលបានចេញសារាចរណែនាំស្ដីពីវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ ក្នុងឱកាសឈប់សម្រាកពិធីបុណ្យចូលឆ្នាំខ្មែរ។ ពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៣ថ្ងៃ គឺថ្ងៃទី១៤, ១៥និង១៦មេសា កំពុងស្ថិតក្នុងភាពគំរាមកំហែងនៃជម្ងឺកូវីដ១៩ ដោយសាររយៈពេលឈប់សម្រាកនោះ នឹងអាចមានការប្រមូល ផ្តុំមនុស្សជួបជុំគ្នា, ការធ្វើ ដំណើរចល័តពីខេត្តមួយទៅខេត្តមួយ ដែលនាំឲ្យមានការបារម្ភជុំវិញការឆ្លងរាតត្បាត ក្នុងសហគមន៍កាន់តែខ្លាំង។