ព្រះមហាក្សត្រប្រោសប្រទានព្រះរាជទ្រព្យ២០ម៉ឺនដុល្លារ សម្រាប់ដំណើរការរៀបចំមន្ទីរពេទ្យ «ហ្លួងម៉ែ» (Video Inside)

ព្រះករុណាព្រះមហាក្សត្របានប្រោសប្រទានព្រះរាជទ្រព្យ២០ម៉ឺនដុល្លារ ជូនរាជរដ្ឋាភិបាលកម្ពុជាដែលបានទិញមន្ទីរពេទ្យឯកជននគរធំ ដើម្បីជាកន្លែងព្យាបាលអ្នកឆ្លងកូវីដ១៩។ មន្ទីរពេទ្យឯកជននោះ ត្រូវបានប្តូរឈ្មោះពី នគរទេព ក្លាយទៅជាមន្ទីរពេទ្យ «ហ្លួងម៉ែ» គឺជាព្រះនាមសម្តៅថ្វាយព្រះមហាក្សត្រីយានីសម្តេចម៉ែជាទីគោរពសក្ការៈ។ ព្រះរាជសារព្រះមហាក្សត្រថ្ងៃទី៣០មីនាឆ្នាំ២០២១ បានបញ្ជាក់ថា ព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន ២០ម៉ឺនដុល្លារអាមេរិច ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ជួយទ្រ ទ្រង់ដល់ដំណើរការរៀបចំមន្ទីរពេទ្យ «ហ្លួងម៉ែ»។ មន្ទីរពេទ្យ «ហ្លួងម៉ែ» គឺជាមន្ទីរពេទ្យដែលស្ថិតនៅក្នុងខណ្ឌ ដង្កោរាជធានីភ្នំពេញ។  យោងតាមក្រសួងសុខាភិបាល មន្ទីរពេទ្យហ្លួងម៉ែគិតត្រឹមថ្ងៃទី៣១មីនា កំពុងដាក់ ឲ្យ សម្រាកនិងព្យាបាលមនុស្សឆ្លងកូវីដ១៩ ចំនួន១១៨នាក់ គិតត្រឹមថ្ងៃទី ៣១មីនា ក្នុងនោះរួមមានស្ត្រី៦៦នាក់ និងបុរស៥២នាក់។

https://youtube.com/watch?v=aRL7QMm8FQY
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner