ព្រះសង្ឃ៣៣វត្តដែលរងប៉ះពាល់ដោយវិបត្តិកូវីដ១៩ ត្រូវបានទទួលទេយ្យទាននិងបច្ច័យ (Video Inside)
ព្រះសង្ឃខេត្តសៀមរាបចំនួន៣៣វត្តដែលប្រឈមការខ្វះចង្ហាន់ដោយសារវិបត្តិកូវីដ១៩ បានទទួលទេយ្យទាន និងការប្រគេនបច្ច័យពីអ្នកតំណាងរាស្ត្រសៀងណាំនៃមណ្ឌលសៀមរាប។ ខេត្តសៀមរាបគឺជាខេត្តមួយក្នុង ចំណោមរាជធានីខេត្តចំនួន១៦ដែលមានការឆ្លងកូវីដ១៩ក្នុងសហគមន៍។ យោងតាមក្រសួងសុខាភិបាល ខេត្តសៀមរាបមានអ្នកឆ្លងកូវីដ១៩កំពុងព្យាបាលចំនួន៩នាក់ក្នុងមន្ទីរពេទ្យនាពេលនេះ។