វ៉ាក់សាំងស៊ីណូហ្វាម៧០ម៉ឹនដូស ដឹកមកដល់កម្ពុជាយប់ថ្ងៃទី៣១មីនា (Video Inside)

វ៉ាក់សាំងស៊ីណូហ្វាមចំនួន៧០ម៉ឺនដូសដែលជាអំណោយរបស់សាធារណរដ្ឋប្រជាមានិតចិន គ្រោងនឹងដឹកមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅយប់ថ្ងៃទី៣១មីនានេះហើយ។ សម្តេច ពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិ និងមន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលកម្ពុជា នឹងត្រូវមានវត្តមានក្នុងការទទួលវ៉ាក់សាំងស៊ីណូហ្វាមពីប្រទេសចិននោះ។

វ៉ាក់សាំងស៊ីណូហ្វាម៧០ ម៉ឺនដូសនេះ គឺជាអំណោយបន្ថែមពីលើវ៉ា់ក់សាំងស៊ីណូហ្វាមចំនួន៦០ម៉ឺនដូសដែល បានដឹកមកដល់កម្ពុជាកាលពីថ្ងៃទី ៧កុម្ភៈកន្លងមកនេះ ដែលបាននាំឲ្យកម្ពុជាគឺជាប្រទេសមុនគេបង្អស់ នៅអាស៊ានដែលបាន​ទទួល​នូវវ៉ាក់សាំង ជាជំនួយរបស់ប្រទេសចិននេះ។ ឯកអគ្គរដ្ឋទូតចិន លោកវ៉ាង វិន ធាន បានមានប្រសាសន៍មុននេះថា បើសិនជាជំងឺកូវីដ-១៩នៅកម្ពុជានៅតែបន្ត ភាគីចិននៅ តែបន្តជួយកម្ពុជាបន្ថែម ទៀត ដូចជាការផ្ដល់ជំនួយជាវ៉ាក់សាំង ឬផ្ដល់ភាពងាយស្រួលដល់កម្ពុជាក្នុងការបញ្ជាទិញវ៉ាក់សាំងពីប្រទេសចិននោះជាដើម។

កម្ពុជាទើបនឹងបានទិញវ៉ាក់សាំងស៊ីណូវ៉ាក់ពីប្រទេសចិនចំនួន១លាន៥សែនដូសផងដែរក្នុងតម្លៃថោក និងមន្ត្រី ក្រសួងសុខាភិបាលកម្ពុជាបានបញ្ជាក់ទៀតថាកម្ពុជាគ្រោងនឹងទិញវ៉ាក់សាំងចិនចំនួន៤លានដូសបន្ថែមទៀត ក្នុងគម្រោងចាក់លើពលរដ្ឋកម្ពុជាឲ្យបានយ៉ាងហោចចំនួន១០លាននាក់។ មន្ត្រីរាជរដ្ឋាភិបាលបានថ្លែងថាវ៉ាក់ សាំង៧០ម៉ឺនដូសដែលនឹងដឹកមកដល់យប់នេះ គឺប្រមាណ៤០ម៉ឺនដូសនឹងត្រូវបែងចែងមកក្រសួងសុខាភិបាល ដើម្បីការចាក់លើពលរដ្ឋស៊ីវិល និង៣០ម៉ឺនដូសទៀត នឹងបែងចែកសម្រាប់ក្រសួងការពារជាតិ។

https://youtube.com/watch?v=VSXbJLUaXjM
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner