​ប្រេសិត​ពិសេស​អង្គការសហប្រជាជាតិ​ព្រមាន​ថា​ ​មី​យ៉ា​ន់​ម៉ា​កំពុង​ប្រឈមមុខនឹង​លទ្ធភាព​ផ្ទុះ​សង្គ្រាមស៊ីវិល​ទ្រង់ទ្រាយ​ធំ

​អាមេរិក​៖​ ​បេសកជនពិសេស​អង្គការសហប្រជាជាតិ​ ​ទទួលបន្ទុក​កិច្ចការ​ប្រទេស​មី​យ៉ា​ន់​ម៉ា​បាន​អំពាវនាវ​ជាថ្មី​នៅ​ថ្ងៃពុធ​នេះ​ ឱ្យ​ក្រុមប្រឹក្សាសន្តិសុខ​ធ្វើសកម្មភាព​ជាបន្ទាន់​ ​ដើម្បី​ដោះស្រាយ​វិបត្តិ​នៅ​ក្នុង​ប្រទេស​អាស៊ី​អា​គេ្នយ៍​មួយ​នេះ​ ​ដោយ​ព្រមាន​ពី​ហា​និ​ភ័យ​នៃ​ស​ង្រ្គា​ម​ស៊ីវិល​ ​។​

យោង​តាម​សមាគម​ជំនួយ​អ្នកទោស​នយោបាយ​ ​បាន​ប្រាប់​ពី​តួលេខ​អ្នក​ស្លាប់​ ​ប៉ុន្តែ​ចំនួន​ទំនងជា​នៅ​មាន​ច្រើន​ទៀត​ថា​ ​គិត​ត្រឹម​យប់​ថ្ងៃពុធ​ស​ប្តាហ៍​នេះ​ ​យ៉ាងហោចណាស់​មាន​អ្នក​តវ៉ា​ស្លូតត្រង់​ ​អ្នក​ឈរ​មើល​ ​និង​កុមារ​ប្រមាណ​៥​៣​៦​នាក់​ត្រូវ​បាន​សម្លាប់​ចាប់តាំង​ពី​រដ្ឋប្រហារ​ថ្ងៃ​ទី​១​ ​ខែកុម្ភៈ​មក​ ​។​ ​បេសកជនពិសេស​អង្គការសហប្រជាជាតិ​ ​ទទួលបន្ទុក​កិច្ចការ​ប្រទេស​មី​យ៉ា​ន់​ម៉ា​លោកស្រី​ គ្រីស្ទី​ន​ ស្ក្រា​ណឺ​ ប៊ឺជែ​ណឺ​ ​បាន​និយាយ​ថា​ ​ខ្ញុំ​អំពាវនាវ​ឱ្យ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ពិចារណា​លើ​ជម្រើស​ទាំងឡាយ​ដែល​អាច​ធ្វើ​ទៅ​បាន​ ​ដើម្បី​ធ្វើ​សកម្ម​ ​ភាព​ការពារ​ ​កុំ​ឱ្យ​គ្រោះ​មហន្តរាយ​ទ្រង់ទ្រាយ​ធំ​កើតឡើង​ ​។​

លោកស្រី​បាន​សង្កត់ធ្ងន់​ថា​ ​ទ្វារ​ចរចា​នៅតែ​បើកចំហ​ចំពោះ​យោធា​មី​យ៉ា​ន់​ម៉ា​ ​ប៉ុន្តែ​ប្រសិនបើ​គ្រប់គ្នា​ត្រូវ​រង់ចាំ​រហូត​ទាល់តែ​យោធា​ត្រៀម​ខ្លួន​រួចរាល់​ ​សម្រាប់​កិច្ច​ចរចា​ ​នោះ​ស្ថានការណ៍​បច្ចុប្បន្ន​នឹង​កាន់តែ​អាក្រក់​ឡើង​ ​ឬ​អាច​នឹង​ក្លាយ​ជាស​ង្រ្គា​ម​ស៊ីវិល​បង្ហូរ​ឈាម​ក្នុងពេលឆាប់ៗ​ក៏​ថា​បាន​ ​៕​ ​ប្រភព​៖​ CN​A

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner