​យោធា​មី​យ៉ា​ន់​ម៉ា​ប្រកាស​បទ​ឈប់​បាញ់​គ្នា​ ​តែ​មិនមែន​ជាមួយ​ក្រុម​បាតុករ​នោះទេ

​មី​យ៉ា​ន់​ម៉ា​៖​ ​រដ្ឋាភិបាល​យោធា​មី​យ៉ា​ន់​ម៉ា​នៅ​ថ្ងៃពុធ​នេះ​និយាយ​ថា​ ​ខ្លួន​កំពុង​អនុវត្ត​បទ​ឈប់​បាញ់​គ្នា​រយៈពេល​មួយ​ខែ​ជាឯកតោភាគី​ ​ប៉ុន្តែ​លើកលែង​ចំពោះ​សកម្មភាព​ដែល​រំខាន​ដល់​សន្តិសុខ​ ​និង​ប្រតិបត្តិការ​របស់​រដ្ឋាភិបាល​ ​ខណៈ​ការ​ប្រការ​នេះ​បង្ហាញ​យ៉ាង​ច្បាស់​ថា​ ​នេះ​មិនមែន​ឈប់​បង្ក្រាប​ដោយ​ហិង្សា​បណ្តាលឲ្យ​មនុស្ស​ស្លាប់​ទៅលើ​ចលនា​តវ៉ា​ទ្រង់ទ្រាយ​ធំ​ ​ដែល​កើតមាន​រាល់ថ្ងៃ​ទូទាំង​ប្រទេស​ប្រឆាំង​នឹង​រដ្ឋប្រហារ​កាលពី​ថ្ងៃ​១​ ​ខែកុម្ភៈ​ឡើយ​ ​។​

ការប្រកាស​បាន​កើតឡើង​ ​បន្ទាប់ពី​មានការ​ប្រយុទ្ធ​គ្នា​ជាមួយ​ក្រុម​ប្រដាប់​អាវុធ​ភាគតិច​ហោច​ណាស់​២​ក្រុម​ដែល​មាន​ភាព​រឹង​មាំ​នៅ​តាម​តំបន់​ព្រំដែន​ ​។​ ​ក្រុម​ប្រដាប់​អាវុធ​ជនជាតិ​ភាគតិច​មួយ​ចំនួន​បាន​ព្រមាន​ ​និង​ ​គំរាម​ដល់​រដ្ឋាភិបាល​យោធា​មី​យ៉ា​ន់​ម៉ា​ថា​ ​នឹង​ធ្វើការ​ប្រយុទ្ធ​ ​ប្រសិនបើ​មិន​ឈប់​សម្លាប់​អ្នក​តវ៉ា​ដែល​ជា​ជនស៊ីវិល​គ្មាន​អាវុធ​ក្នុង​ដៃ​ ​។​

​រដ្ឋាភិបាល​យោធា​មី​យ៉ា​ន់​ម៉ា​បាន​និង​កំពុង​ស្វែងរក​ស​ម្ព័ន្ធ​ភាពជា​មួយ​ក្រុម​ជនជាតិ​ភាគតិច​ដែល​ប្រដាប់ដោយ​អាវុធ​ ​ដែល​បាន​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​យោធា​ ​។​ ​វា​ទំនង​ដូចជា​ពួកគេ​ចង់​បង្កើត​នូវ​អ្វី​ដែល​ពួកគេ​ហៅថា​ ​កងទ័ព​សហ​ព័ន្ធ​ ​ដែល​ជា​បន្ទុក​មួយ​របស់​កងកម្លាំង​ប្រដាប់​អាវុធ​របស់​រដ្ឋាភិបាល​ ​។​ ​យ៉ាងណាមិញ​ ​នៅ​មិនទាន់​មាន​ប្រតិកម្ម​ភ្លាម​ៗ​ទេ​ ​ចំពោះ​ការប្រកាស​បទ​ឈប់​បាញ់​គ្នា​ពី​កម្លាំង​ជនជាតិ​ភាគតិច​ប្រដាប់ដោយ​អាវុធ​ ​៕​ CN​A

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner