​ក្រុមហ៊ុន​ B​ioN​T​e​c​h​-​P​f​i​z​e​r ​អះអាង​ថា​ ​វ៉ាក់សាំង​បង្ការ​ជំងឺ​ ​Co​v​i​d​-19 ​របស់​ខ្លួន​មាន​ប្រសិទ្ធ​ភាព​១​០​០​ភាគរយ​ចំពោះ​ក្មេង​អាយុ​ពី​១​២​ដល់​១​៥​ឆ្នាំ

​អាល្លឺម៉ង់​៖​ ​ក្រុមហ៊ុន​ ​បាយ​អូ​អិ​ន​ធិ​ច​-​ភី​ហ្វីហ្សឺ (B​ioN​T​e​c​h​-​P​f​i​z​e​r) ​នៅ​ថ្ងៃពុធ​នេះ​និយាយ​ថា​ ​វ៉ាក់សាំង​របស់​ពួកគេ​បាន​បង្ហាញ​ប្រសិទ្ធ​ភាព​រហូតដល់​១​០​០​ភាគរយ​ប្រឆាំង​នឹង​វី​រុ​ស​ ​Co​v​i​d​-19 ​ចំពោះ​កុមារ​មាន​អាយុ​ពី​១​២​ដល់​១​៥​ឆ្នាំ​ ​។​

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ ​ភី​ហ្វីហ្សឺ ​លោក​ ​Alb​e​r​t​ B​our​l​a​ ​បាន​និយាយ​ថា​ ​យើង​គ្រោង​បញ្ជូន​ទិន្នន័យ​ទាំងនេះ​ទៅ​ឲ្យ​និ​យ​ត​ករ​អាមេរិក​ (​F​D​A​) ​ជា​ការ​ស្នើសុំ​ធ្វើ​វិសោធនកម្ម​លើ​ការអនុញ្ញាត​ឲ្យ​ប្រើប្រាស់​ជាបន្ទាន់​ ​ក្នុងរយៈពេល​ប៉ុន្មាន​ស​ប្តាហ៍​ខាងមុខនេះ​ ​និង​ ​ទៅ​អោយ​និ​យ​ត​ករ​ដទៃទៀត​នៅ​ជុំវិញ​ពិភពលោក​ ​ជាមួយ​ក្តី​ ​សង្ឃឹម​ក្នុង​ការ​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​លើ​ក្រុម​អាយុ​នេះ​ ​មុន​ពេល​សាលារៀន​បើក​បវេសនកាល​ថ្មី​ ​។​ ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អាល្លឺម៉ង់​ B​ioN​T​e​c​h​ ​បាន​អះអាង​ថា​ ​លទ្ធផល​ដែល​បង្ហាញ​ពី​ការ​ការពារ​ខ្ពស់​សម្រាប់​មនុស្ស​វ័យ​ជំទង់​ ​គឺជា​ការ​លើកទឹកចិត្ត​ខ្លាំង​បំផុត​ ​ដោយសារតែ​និន្នាការ​ដែល​យើង​បានឃើញ​នៅ​ក្នុងរយៈពេល​ប៉ុន្មាន​ស​ប្តាហ៍​ថ្មីៗ​នេះ​ ​ពាក់ព័ន្ធ​នឹង​ការ​រីក​រាលដាល​នៃ​វី​រុ​ស​បំ​ប្លែងខ្លួន​ចក្រភព​អង់​ គ្លេ​ស​ B117 ​។​

បើ​តាម​សេចក្តីថ្លែង​ការណ៍​របស់​ក្រុមហ៊ុន​ទាំងពីរ​ ​ការសាកល្បង​ដំណាក់កាល​ទី​៣​ដែល​ធ្វើឡើង​លើ​មនុស្ស​វ័យ​ជំទង់​ចំនួន​២​ពាន់​២​៦​០​នាក់​នៅ​ក្នុង​សហរដ្ឋអាមេរិក​ ​បាន​បង្ហាញ​ពី​ប្រសិទ្ធ​ភាព​១​០​០​ភាគរយ​ ​និង​ការ​ឆ្លើយតប​អង់​ទី​គ​័​រ​ដ៏​រឹង​មាំ​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner