ខេត្តបាត់ដំបង ទទួលបានវ៉ាក់សាំង”ស៊ីណូវ៉ាក់”ចំនួន៤ម៉ឺនដូស ក្នុងជំហានដំបូងនៃថ្ងៃបើកយុទ្ធនាការក្នុងការចាក់វ៉ាក់សាំងការពារកូវីដ-19ដល់មន្ត្រីរាជការសាធារណៈចាំបាច់មុន រហូត ដល់មន្រ្តីនៅមូលដ្ឋានឃុំ-សង្កាត់ក្នុងខេត្ត

អត្ថបទដោយ៖
Kien Sereyvuth

   នៅព្រឹកថ្ងៃទី០១ខែមេសាឆ្នាំ២០២១នេះរដ្ឋបាលខេត្តបាត់ដំបង តាមរយៈមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង បានបើកនូវយុទ្ធនាការក្នុងការចាក់វ៉ាក់សាំងការពារកូវីដ-19 “វ៉ាក់សាំងស៊ីណូវ៉ាក់” របស់ សាធារណរដ្ឋប្រជាមានិតចិន ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញនិងផ្តល់ឲ្យ២៥រាជធានី-ខេត្ត តាមរយៈក្រសួងសុខាភិបាល ក្នុងក្របខណ្ឌទូទាំងប្រទេស ថែលយ៉ាងហោចណាស់ និងត្រូវចាក់វ៉ាក់សាំងការពារកូវីដ-19ឲ្យបាន ពី១លានទៅ១លាន៥សែនដូស ក្នុងមួយខែៗ ចាប់ពីការបលកយុទ្ធនាការដែលត្រូវបានកំណត់ធ្វើឡើងនៅថ្ងៃនេះនៅទូទាំងសំរាប់ព្រះរាជាណាចក្រកម្ពុជា។ ដោយឡែកសំរាប់ខេត្តបាត់ដំបង គឺរដ្ឋបាលខេត្តបាត់ដំបង បានរៀបចំនូវទីតាំងក្នុងការផ្តល់និងធ្វើការចាក់វ៉ាក់សាំងនេះ ជូនដល់មន្ត្រីរាជការស៊ីវិលនៅទូទាំងខេត្តខ្លួន ស្ថិតនៅក្នុងបរិវេណសាលាខេត្តបាត់ដំបង។ដោយជំហ៊ានដំបូងនេះគឺចាក់ជូនតែមន្ត្រីរាជការសាធារណៈដែលមានមុខងារនិងតួនាទីសំខាន់ៗក្នុងខេត្តនិងរហូតមន្ត្រីនៅថ្នាក់មូលដ្ឋានផ្ទាល់។ជាពិសេស មន្ត្រីរដ្ឋបាលមូលដ្ឋានតាមបណ្តាស្រុក-ក្រុងភូមិ ឃុំ-សង្កាត់ជាមុនសិន និង ជំហានក្រោយៗ បន្តទៀតនិងរៀបចំជូនដល់ប្រជាពលរដ្ឋទូទៅក្នុងខេត្តបាត់ដំបង ដើម្បីឲ្យឆ្លើយតបទៅនិងផែនការ និង គោលនយោបាយពីការផ្តល់វ៉ាក់សាំង ចាក់ដោយឥតគិតថ្លៃរបស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាដែលបានកំណត់ដាក់ចេញកន្លងមកនេះ តាមរយៈ នៃ មន្ត្រីចំពោះកិច្ចគ្រប់ថ្នាក់ទាំងថ្នាក់ជាតិ និងនៅថ្នាក់ក្រោមជាតិ។

         ឯកឧត្តម  ងួន រតនៈ  អភិបាលខេត្តបាត់ដំបងថ្លែងគូសបញ្ជាក់ ក្នុងការចុះពិនិត្យមើល ពីការរៀបចំផ្តល់និងធ្វើការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ជូនមន្ត្រីរាជការនៅព្រឹកថ្ងៃដំបូង នៃ ការបើកយុទ្ធនាការ ក្នុងខេត្តថា៖ នេះជាជំហ៊ានថ្ងៃដំបូងក្នុងការបើកយុទ្ធនាការវាក់វ៉ាក់សាំងការពារកូវីដ-19 ជូនដល់មន្ត្រីរាជការស៊ីវិលក្នុងខេត្ត ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ។ ឯកឧត្តមបានបញ្ជាក់ឲ្យដឹងទៀតថា៖ វ៉ាក់សាំងស៊ីណូវ៉ាក់ ដែលមន្ទីរសុខាភិបាល នៃ រដ្ឋបាលខេត្តបាត់ដំបង បានទទួលពីរាជរដ្ឋាភិបាលតាមរយៈក្រសួងសុខាភិបាលជំហានទី១នេះមានចំនួនជាង៤ម៉ឺនដូស។ ហើយក្នុងនេះរដ្ឋបាលខេត្តបានតម្រូវឲ្យ មន្ត្រីរាជការ សមាជិកក្រុមប្រឹក្សាខេត្ត និងមន្ត្រីរាជការសាធារណៈសំខាន់ៗនានចាក់មុនគេ។

       សូមបញ្ជាក់ថា៖ កន្លងមកនេះ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង បានចាក់វ៉ាក់សាំងការពារកូវីដ-19 (វ៉ាក់សាំងស៊ីណូហ្វាម) ដែលជាជំនួយ របស់សាធារណរដ្ឋប្រជាមានិតចិន ផ្តល់ជូនរាជរដ្ឋាភិបាលតាមរយៈក្រសួងសុខាភិបាល ដើម្បីចាក់ជូនដល់មន្ត្រីជួរមុខសំខាន់ៗ ដល់កងកម្លាំង និងប្រជាពលរដ្ឋមួយចំនួន ទាំងចាក់លើកទី១ និង លើកទី២ សរុបចំនួន ៦.២០០នាក់។

      ដោយឡែកសម្រាប់យុទ្ធនាការនៃការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ របស់សាធារណរដ្ឋប្រជាមានិតចិន ក្នុងក្របខណ្ឌនៃទូទាំងប្រទេស។ ក្នុងនេះខេត្តបាត់ដំបងទទួលបានវ៉ាក់សាំងស៊ីណូវ៉ាក់ក្នុងជំហានទី១ ជាង៤ម៉ឺនដូស ដោយគ្រោងចាក់ជូនមន្ត្រីរាជការនៅក្នុងខេត្តសរុបប្រមាណ ២១.០០០នាក់។ ហើយជំហានបន្តបន្ទាប់ទៀតគឺនិងធ្វើការចាក់ជូនប្រជាពលរដ្ឋក្នុងខេត្ត។ ជាមួយគ្នានេះលោកឱសថបណ្ឌិត វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង បានឲ្យដឹងផងដែរថា៖ នៅថ្ងៃទី០១ខែមេសានិងជាថ្ងៃបើកនូវយុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ-19 (ស៊ីណូវ៉ាក់)ត្រូវបានធ្វើឡើងនៅតាមទីតាំងគោលដៅសំខាន់ៗ ចំនួន០៥កន្លែង ក្នុងនោះរួមមាន៖មន្ទីរពេទ្យបង្អែកខេត្ត, សាលាខេត្តបាត់ដំបង, មន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិមោងឫស្សី , មន្ទីរពទ្យបង្អែកស្រុកប្រតិបត្តិថ្មគោល,និងមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិ បវេល៕( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner