ក្លឹប Bayern Munich ចង់នាំយកខ្សែប្រយុទ្ធឆ្នើមរបស់ Spurs មកពង្រឹងក្រុម នៅរដូវកាលក្រោយ

យោងតាម Football Insider ក្លឹបយក្សអាល្លឺម៉ង់ Bayern Munich បានដាក់គោលដៅផ្ទេរយកខ្សែប្រយុទ្ធសញ្ជាតិកូរ៉េខាងត្បូង Heung-Min Son របស់មាន់ខ្នាយមាស ។ ក្លឹប Bayern Munich បានរៀបចំដាក់សំណើកុងត្រារយៈពេល៥ឆ្នាំឲ្យ Son ខណៈតម្លៃខ្លួនអាស្រ័យលើ Spurs ចង់បានប៉ុន្មាន ។

បច្ចុប្បន្ន Son នៅសល់កុងត្រា២ឆ្នាំទៀតប៉ុណ្ណោះ ជាមួយ Tottenham ហើយលោក Jose Mourinho មានទំនុកចិត្តថា កីឡាកររូបនេះនឹងពង្រីកកុងត្រាថ្មី ត្បិតបច្ចុប្បន្នកំពុងពន្យាការចរចាក្ដី ដោយកីឡាករវ័យ២៨ឆ្នាំខាងលើ ចង់បានថ្លៃពលកម្ម ២០ម៉ឺនផោន ក្នុងមួយសប្ដាហ៍ ។


គួររំលឹកថា អតីតកីឡាករក្លឹប Hamburg និង Bayer Leverkusen បានផ្លាស់មកអង់គ្លេស នៅឆ្នាំ២០១៥ ដើម្បីចូលរួមជាមួយក្លឹបមាន់ខ្នាយមាស ។
សូមបញ្ជាក់ថា កីឡាករសញ្ជាតិកូរ៉េខាងត្បូង Heung-Min Son គឺជាខ្សែប្រយុទ្ធលេចធ្លោម្នាក់របស់ Spurs រកបាន១៨គ្រាប់ និងបញ្ជូនបាល់១៦គ្រាប់ សម្រាប់រដូវកាលនេះ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner