ភូមា​៖​ ​កុមារ​៤​៣​នាក់​បាន​ស្លាប់​តាំងពី​មាន​រដ្ឋប្រហារ​​ ​នេះ​បើ​តាម​ពួក​សិទ្ធិមនុស្ស​

មាន​កុមារ​យ៉ាងតិច​៤​៣​នាក់​ត្រូវ​បាន​សម្លាប់​ ​ដោយ​កម្លាំង​ប្រដាប់​អាវុធ​ ​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​ចាប់តាំង​ពី​កើតមាន​រដ្ឋប្រហារយោធា​កាលពី​ខែកុម្ភៈ​ ​នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ BBC ​យោង​តាម​អង្គការ​សិទ្ធិមនុស្ស​សង្គ្រោះ​កុមារ​ ​កាល​ពីម្សិលមិញ​។​

​ក្រុម​នេះ​ថា​ ​ប្រទេស​មី​យ៉ា​ន់​ម៉ា​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​សុបិន​ដ៏​អាក្រក់​ ​ដោយ​ពួកគេ​ថា​ ​សូម្បី​កុមារ​អាយុ​ត្រឹម​៦​ឆ្នាំ​ក៏​ជា​ជនរងគ្រោះ​ដែរ​។​ ​ទន្ទឹម​នឹង​នេះ​ ​ក្រុម​ត្រួតពិនិត្យ​ក្នុងស្រុក​មួយទៀត​បានឲ្យ​ដឹង​ដែរ​ថា​ ​មាន​មនុស្ស​៥​៣​៦​នាក់​ហើយ​ត្រូវ​បាន​សម្លាប់​ ​នៅ​ភូមា​ ​នេះ​បើ​តាម​ប្រភព​ដដែល​។​

BBC ​បាន​បន្ត​ទៀត​ថា​ ​លោកស្រី​ អ៊ួ​ង​សាន​ ស៊ូ​ជី​ ​មេដឹកនាំ​ស៊ីវិល​ដែល​ត្រូវ​បាន​បណ្តេញ​ចេញពី​តំណែង​នោះ​ ​ត្រូវ​បាន​ចោទប្រកាន់​ជាបន្តបន្ទាប់​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner