វៀតណាម​ចំណាយ​​​ជាង​៥​០​លាន​ដុល្លារ​ ​ទិញ​វ៉ាក់សាំង​កូ​វី​ដ​​ជូន​ពលរដ្ឋ​ឲ្យបាន​លឿន​

នាយករដ្ឋមន្ត្រី​ប្រទេស​វៀតណាម​ ង្វៀ​ន​ ​សួន​ហ្វុ​ក​ ​បាន​អនុម័ត​កញ្ចប់​ថវិកា​រ​១​.​២​៣​៧​ទ្រី​លាន​ដុ​ង​ ​ឬ​ ​៥​៣​.​៦​លាន​ដុល្លារ​អាមេរិក​ពី​កញ្ចប់​ថវិកា​រ​រដ្ឋ​ដើម្បី​ចំណាយ​ទិញ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១​៩​ ​ខណៈ​ដែល​វៀតណាម​បាន​បង្កើន​ល្បឿន​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​។​

​ការ​សម្រេច​នេះ​ធ្វើឡើង​ ​ខណៈ​ដែល​វៀតណាម​មាន​ផែនការ​ចង់បាន​វ៉ាក់សាំង​ប្រមាណ​១​៥​០​លាន​ដូ​ស​ ​សម្រាប់​៧​០​ភាគរយ​នៃ​ចំនួន​ប្រជាជន​សរុប​ ​នៅ​ត្រឹម​ឆ្នាំ​២​០​២​២​។​ ​វៀតណាម​បាន​ទទួល​វ៉ាក់សាំង​ជំនួយ​ ​As​t​raZe​n​e​ca​ ​ពី​អង្គការសុខភាព​ពិភពលោក​ ​៨​១​១​២​០​០​ដូ​ស​ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ ​ជា​កញ្ចប់​ដំបូង​ដែល​កូ​វ៉ា​ក់​ផ្តល់​ជូន​។​ ​កាល​ពេល​កន្លងទៅ​ ​វៀតណាម​ក៏​ទទួល​បាន​វ៉ាក់សាំង​ ​As​t​raZe​n​e​ca​ ​១​១​៧​៦​០​០​ដូ​ស​ ​ដែល​ខ្លួន​បញ្ជាទិញ​ ​ក្នុងចំណោម​ការ​បញ្ជាទិញ​សរុប​៣​០​លាន​ដូ​ស​។​

វៀតណាម​បាន​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​បានជា​ង​៥​ម៉ឺន​នាក់​ហើយ​ ​តាំងពី​ថ្ងៃ​ទី​៨​មីនា​មក​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner