លោក នឹម នីរ៉ាដេត ចុះពិនិត្យលក្ខណៈបច្ចេកទេសគម្រោង សាងសង់លូមូលរំដោះទឹក នៅសង្កាត់កំពង់សំណាញ់
អត្ថបទដោយ៖
ធី ដា
ខេត្តកណ្តាល៖នៅរសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ទីចាត់ការផែនការនិងវិនិយោគសាលាខេត្តកណ្តាល ដឹកនាំដោយ
លោក នីម នីរ៉ាដេត នាយកទីចាត់ការ រួមនិងមន្រ្តីបច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធ(TSO) តំណាងអាជ្ញាធរក្រុងតាខ្មៅ អាជ្ញាធរសង្កាត់ព្រែកហូរ និងអ្នកពាក់ព័ន្ធនានា បានចុះមូលដ្ឋានក្រុងតាខ្មៅ ដើម្បី៖
១-ពិនិត្យលក្ខណៈបទដ្ឋានបច្ចេកទេសក្នុងការ អនុវត្តគម្រោងសាងសង់លូមូល រំដោះទឹក ដែលមានប្រវែង៦៣០ម៉ែត្រ អង្កត់ផ្ចិត០.៦ ម៉ែត្រ និង រឺហ្គេរចំនួន ២៥កន្លែង អនុវត្តដោយក្រុមហ៊ុន ទួន ផាន់ណា ដែលជាគម្រោងប្រើប្រាស់ មូលនិធិសង្កាត់ឆ្នាំ២០២០។
២-ពិនិត្យគុណភាពគម្រោងផ្លូវបេតុងអាមេប្រវែង៨០០ម៉ែត្រ ទទឹង៧ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ ស្ថិតនៅសង្កាត់កំពង់សំណាញ់ ដែលប្រើប្រាស់ថវិកា គុណប្រយោជន៍ខេត្តឆ្នាំ២០២០។ដោយ -រ៉ាវុធ
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕