បុរសម្នាក់ បើករថយន្តខ្វះការប្រុងប្រយ័ត្ន បុកសួនច្បារពុះចែកទ្រូងផ្លូវ បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ បុរសម្នាក់ បើកបររថយន្តម៉ាកហ៊ីយ៉ាន់ដាយសណ្តោងធុនធំដឹកដំឡូងមួយគ្រឿង ក្នុងល្បឿនលឿន សង្ស័យតៃកុងងងុយដេករេចង្កូតបុកឡើងសួនច្បារពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យកន្ទុយសណ្តោយរថយន្តដាច់ទ្រុងក្រឡាប់ផ្ងារជើងច្រងាងចាក់ដំឡូងពេញផ្លូវ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៦ព្រឹក ថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្ដោយផ្លូវមហាវិថីឈ្នះឈ្នះ ក្នុងសង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តសណ្តោងធុនធំមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A-0448 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន លុះមកដល់ត្រង់ចំណុចកើតហេតុ ដោយសង្ស័យតៃកុងងងុយដេកបានរេចង្កូតមកខាងឆ្វេងដៃ បុកឡើងសួនច្បារពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យកន្ទុយរថយន្តដាច់ទ្រុងក្រឡាប់ផ្ងារជើងច្រងាងចាក់ដំឡូងរាយប៉ាយនៅកាត់ទទឹងផ្លូវតែម្តង។ តែសំណាងល្អ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្ដាលឲ្យមានអ្នករងរបួសនោះទេ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ដោយមើលឃើញថាធ្វើឲ្យខូចខាតដល់ទ្រព្យសម្បត្តិរបស់រដ្ឋ ទើបធ្វើការទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុករងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ/ ឆៃហួត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner