វ៉ាក់សាំងចិន Sinovac បង្កើនការផលិត ពី១ពាន់ទៅ២ពាន់លានដូស ក្នុង១ឆ្នាំ
អត្ថបទដោយ៖
លន់ សារ៉ាត
ក្រុមហ៊ុនផលិតឱសថចិន Sinovac Biotech នៅថ្ងៃសុក្រទី២ មេសា ២០២១នេះបាននិយាយថា រោងចក្រផលិតវ៉ាក់សាំងបង្ការជំងឺ COVID-19 ទី៣របស់ខ្លួនបានបង្ហាញខ្លួន ជាផ្លូវការហើយ និងបានចាប់ផ្ដើមផលិតគ្រឿងផ្សំវ៉ាក់សាំងជាច្រើន ដែលបង្កើនសមត្ថភាពផលិតប្រចាំឆ្នាំទ្វេដងរហូតដល់ ២ពាន់លានដូស។
វ៉ាក់សាំង Sinovac ប្រមាណជាង ២០០លានដូសត្រូវបានគេដឹងថា បានចែកចាយនៅទូទាំងពិភពលោក ដែលនេះកើនឡើងពីចំនួន ១៦០លានដូសដែលបានប្រកាស កាលពីថ្ងៃទី២២ ខែមីនាកន្លងទៅនេះ។
បើតាមការប៉ាន់ប្រមាណរបស់ក្រុមហ៊ុន វ៉ាក់សាំងច្រើនជាង ១០០លានដូសត្រូវបានចាក់នៅទូទាំងពិភពលោក៕ ប្រភពពី Rueters
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ