អ្នករស់នៅរាជធានីភ្នំពេញ និងខេត្ត៣ទៀត ដែលមានប្រវត្តធ្លាប់ជួបមនុស្សច្រើន និងមានរោគសញ្ញាត្រូវប្រញាប់ទៅធ្វើតេស្ត

អត្ថបទដោយ៖
ធី ដា

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាលនៅថ្ងៃទី២មេសាឆ្នាំ២០២១ បានអំពាវនាវដល់បុគ្គលិកសុខាភិបាល គ្រូបង្រៀន កងកម្លាំងប្រដាប់អាវុធ នគរបាលយុត្តិធម៌ បុគ្គលិកអនាម័យ និងអ្នកបើកតាក់ស៊ី ដែលធ្លាប់ប៉ះពាល់ជាមួយសាធារណជនច្រើន និងកំពុងរស់នៅរាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តស្វាយរៀង និងខេត្តព្រះសីហនុ បើសិនជាមានរោគសញ្ញាដូចជាគ្រុនក្ដៅក្អក កណ្ដាស់ ឈឺក ហៀរសំបោរ ហត់ ឬពិបាកដកដង្ហើម ត្រូវប្រញាប់ទៅធ្វើតេស្ដរកវីរុសកូវីដ-១៩ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

ការធ្វើតេស្តមាននៅ វិទ្យាល័យបាក់ទូក ឬ វិទ្យាល័យបឹងត្របែក ឬ មណ្ឌលសុខភាពចាក់អង្រែក្រោម ឬ មន្ទីរពេទ្យខ្មែរសូវៀត និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា។ ជាមួយគ្នានោះក្រសួងសុខាភិបាល បានអំពាវនាវឲ្យអ្នកដែលត្រូវទៅធ្វើតេស្ដត្រូវយកអត្តសញ្ញាណប័ណ្ណឬលិខិតឆ្លងដែនឬលិខិតផ្សេងៗដែលសំគាល់អត្តសញ្ញាណបុគ្គលទៅផង។ យោងតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃទី២មេសាឆ្នាំ២០២១ គេបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩នៅក្នុងសហគមន៍ចំនួន៦៨នាក់ ក្នុងនោះខេត្តស្វាយរៀង មានអ្នកឆ្លង២៨នាក់ រាជធានីភ្នំពេញ២៣នាក់, ខេត្តកណ្ដាល១៣នាក់ និងខេត្តព្រះសីហនុ៤នាក់។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner