ក្លឹប Man City មានមហិច្ឆតា ចង់បានខ្សែប្រយុទ្ធ២រូប ក្នុងពេលតែមួយមកពង្រឹងក្រុម នៅរដូវកាលក្រោយ
អត្ថបទដោយ៖
សារ៉ាន ទីងី
យោងតាមសារព័ត៌មានអង់គ្លេស The Sun ចុះថា ក្រុមមេឃខៀវ Manchester City នៅតែចិញ្ចឹមចិត្ត ចង់ចុះកុងត្រាយកខ្សែប្រយុទ្ធ ២រូបស្របពេលតែមួយ ក្នុងរដូវកាលនេះ គឺ Lionel Messi និង Erling Haaland ។
បច្ចុប្បន្នក្លឹប Man City កំពុងឈរកំពូលតារាងលីគកំពូលអង់គ្លេស នឹងត្រូវលេងវគ្គ៨ក្រុមចុងក្រោយក្របខណ្ឌ Champions League ដោយត្រូវប៉ះក្លឹប Dortmund ទើបធ្វើអោយក្លឹបកំពុងស្វែងរកខ្សែប្រយុទ្ធថ្មី ដើម្បីជំនួស Sergio Aguero ដែលប្រកាសនឹងចាកចេញ នៅចប់រដូវកាលនេះ ។
គួរបញ្ជាក់ថា ក្លឹប Man City ចាប់អារម្មណ៍ចង់បាន Messi ចាប់តាំងពីគេបានប្រកាសចង់ចាកចេញពី Barcelona កាលពីរដូវក្ដៅមុនមកម្ល៉េះ ខណៈកុងត្រារបស់កីឡាករសញ្ជាតិអាហ្សង់ទីនឹងអស់ពេលចប់រដូវកាលនេះ និងខ្សែប្រយុទ្ធក្លឹប Dortmund គឺ Erling Haaland និង Jack Grealish របស់ Aston Villa ផងដែរ ៕
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។