ការធ្វើចត្តាឡីស័ក១៤ថ្ងៃ មនុស្សពាក់ព័ន្ធ១៤៣នាក់ ទទួលលទ្ធផល​វិភាគ​សំណាក អវិជ្ជមានកូវីដ-១៩ ទាំងអស់គ្នា

អត្ថបទដោយ៖
ជា សេឌី

មនុស្សចំនួន១៤៣នាក់ ដែលពាក់ព័ន្ធទៅនឹងករណីរកឃើញវារ៉ុសកូវីដ-១៩ លើបុរសម្នាក់នៅភូមិគោកត្នោត សង្កាត់គោកចក ក្រុងសៀមរាប ត្រូវបានបញ្ចប់ការធ្វើចត្តាឡីស័ក១៤ថ្ងៃ និងទទួលបានលទ្ធផលវិភាគសំណាក អវិជ្ជមានទាំងអស់គ្នា ។

        តាមរយៈនៃសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប ចុះថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ បានជូនដំណឹងដឹង នឹងអបអរចំពោះអ្នកពាក់ព័ន្ធទាំង១៤៣នាក់ ដែលបានសម្រាកធ្វើចត្តាឡីស័កអស់រយៈពេល១៤ថ្ងៃ នៅនឹងកន្លែងកន្លងមក ហើយត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ ក្រោយពីមន្ទីរសុខាភិ     បាល​ខេត្ត បានយកសំណាកទៅធ្វើតេស្ត៤ដង ពុំមានរកឃើញវិជ្ជមានកូវីដ-១៩ នោះឡើយ ។ បងប្អូនបញ្ចប់ការធ្វើចត្តាឡីស័កទាំងនោះ រួមមាននៅមន្ទីរសម្រាកព្យាបាល ៧៧៧-សៀមរាប ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ   មន្ទីរពហុព្យាបាលសុខភាព នៅភូមិតាភុល សង្កាត់ស្វាយដង្គំ និងបន្ទប់ពិគ្រោះព្យាបាលជំងឺ ទូច កូ នៅភូមិទក្សិណត្បូង និងបន្ទប់ថែទាំវេជ្ជសាស្ត្រ ចាវ ចាន់ ស្ថិតនៅភូមិគោកតាចាន់ ស្ថិតក្នុងសង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។

       លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានអោយដឹងកាលពីយប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ ក្នុងឱកាសចុះផ្ទាល់ ដើម្បីប្រកាស និងប្រគល់ជូនសេចក្តីជូនដំណឹងខាងលើនេះ នៅមន្ទីរសម្រាកព្យាបាល ៧៧៧ ថា សេចក្តីជូនដំណឹងនេះ គឺជាការអនុញ្ញាតិឲ្យអ្នកជាប់ពាក់ព័ន្ធបន្ទាប់ពីបានធ្វើចត្តាឡីស័កគ្រប់ ត្រូវបានវិលត្រឡប់ទៅលំនៅដ្ឋានរៀងៗខ្លួនវិញ និងត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃបន្តទៀតតាមផ្ទះរៀងៗខ្លួន ព្រមទាំងត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការដ៏មានប្រសិទ្ធភាព ៣កុំ និង៣ការពារ ដើម្បីរួមគ្នាកាត់ផ្តាច់ការចម្លងវីរ៉ុសកូវីដ-១៩ក្នុងសហគមន៍យើង ។ លោកអភិបាលក្រុង បានបញ្ជាក់ច្បាស់ថា ទីតាំងសម្រាប់ការសម្រាកព្យាបាលឯកជនទាំង៤កន្លែងនេះ ពុំទាន់មានការអនុញ្ញាត ឲ្យបើកដំណើរការនៅឡើយនោះទេ ។

       សូមរំលឹកផងដែរថា កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ មានករណីរកឃើញវិជ្ជមានជម្ងឺកូវីដ-១៩ លើបុរសម្នាក់មានទីលំនៅនៅភូមិគោកត្នោត សង្កាត់គោកចក ក្រុងសៀមរាប  គាត់បាននាំការចម្លងមកពីខេត្ត    កណ្តាល ។  ចូលមកទីតាំងសម្រាកព្យាបាលទាំង៤កន្លែងខាងលើ ។ រដ្ឋបាលខេត្តសៀមរាប បានសម្រេចដាក់ចេញ នូវវិធានការបិទទីតាំងទាំងនោះមិនឲ្យដំណើរការ និងដាក់អ្នកពាក់ព័ន្ធធ្វើចត្តាឡីស័ក ក្នុងទីតាំងសម្រាកព្យាបាលនោះតែម្តង ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជម្ងឺកូវីដ -១៩ ក្នុងខេត្តសៀមរាប ព្រោះថា ករណីនេះ វាជាព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ។

តាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ស៊ឹង ហេង ម្ចាស់មន្ទីរសម្រាកព្យាបាល ៧៧៧ បានឲ្យដឹងថា ក្នុងរយៈពេលធ្វើ ចត្តាឡីស័ក១៤ថ្ងៃនេះ បងប្អូនដែលបានធ្វើចត្តាឡីស័កនៅទីនេះ មិនបានគិតប្រាក់ថ្ងៃឈ្មួលស្នាក់នៅឡើយ គឺយើងត្រូវចេះជួយគ្នាក្នុងគ្រាលំបាក ៕        ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner