កូវី​ដ​១​៩​៖​ ​ឡាវ​បាន​ជំនួយ​វ៉ាក់សាំង​ចិន​ ​Sin​o​p​harm​ ​លើក​ទី​២​ ​សរុប​​​១.១លាន​ដូ​ស​​

បន្ទាប់ពី​ទទួល​បាន​ជំនួយ​វ៉ាក់សាំង​ពី​ប្រទេស​ចិន​ ៣​០​ម៉ឺន​ដូ​ស​ ​កាលពី​ខែកុម្ភៈ​នោះ​ ​ប្រទេស​ឡាវ​ទើបបានទទួល​៨​០​ម៉ឺន​ដូ​ស​ទៀត​ពីចិន ​កាលពីពេលថ្មីៗ​នេះ​ ​ដោយសរុប​ទាំងពីរ​លើក​ ​ឡាវ​ទទួល​បាន​ជំនួយ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១​៩​ពី​ប្រទេស​ចិន​ ​ចំនួន​១​លាន​១​សែន​ដូ​ស​ហើយ​។​ ​ការ​មកដល់​នូវ​ជំនួយ​របស់​ចិន​ជា​លើក​ទី​២​នេះ​បាន​កើតមានឡើង​ ​ខណៈ​ដែល​ឡាវ​បាន​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ប្រមាណ​៤​ម៉ឺន​នាក់​ហើយ​។​

​ឡាវ​ ​ដែល​ជា​ប្រទេស​ពុំទាន់​មាន​ករណី​ស្លាប់​ដោយសារ​ជំងឺ​កូ​វី​ដ​១​៩​ ​សូម្បី​១​ករណី​ ​ហើយ​ចំនួន​អ្នក​កើត​កូ​វី​ដ​១​៩​ក្នុង​ប្រទេស​សរុប​មិនដល់​៥​០​នាក់​ផង​នោះ​ ​ទទួល​បាន​ជំនួយ​វ៉ាក់សាំង​ពី​ចិន​លើកដំបូង​ ​កាលពី​ថ្ងៃ​ទី​៨​ ​កុម្ភៈ​។​ ​ប្រទេស​នេះ​កំពុង​មាន​វ៉ាក់សាំង​៣​ប្រភេទក្នុងដៃ​ ​រួម​មាន​ ​វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម​របស់​ចិន​ ​និង​វ៉ាក់សាំង​រុស្ស៊ី ​ដែល​ទទួល​បាន​កាលពី​ចុងខែ​ធ្នូ​ ​២​០​២​០​ ​និង​វ៉ាក់សាំង​ជំនួយ​ជំហាន​ដំបូង​ ​របស់​មជ្ឈមណ្ឌល​កូ​វ៉ា​ក់​របស់​អង្គការសុខភាព​ពិភពលោក​ ​As​t​raze​n​e​ca​ ​ដែល​ទទួល​បាន​កាលពី​ខែមុន​។​

​ឡាវ​រំពឹង​ថា​ ​នឹង​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ប្រមាណ​២​០​ភាគរយ​ ​ឬ​ ​ប្រមាណ​១​លាន​៦​សែន​នាក់​ ​ក្នុង​ឆ្នាំ​២​០​២​១​នេះ​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner