កម្ពុជាទទួលបានចំណូល១០៩លានដុល្លារពីការនាំអង្ករចេញត្រីមាសទី១ (Video Inside)

យោងតាមរបាយការណ៍របស់ សហព័ន្ធស្រូវអង្ករកម្ពុជា ថ្ងៃទី២ខែមេសា ឆ្នាំ២០២១ នេះ បានអោយដឹងថា ការនាំចេញអង្កររបស់កម្ពុជា នៅត្រីមាសទី១ ដើមឆ្នាំ២០២១នេះ សម្រេចបាន ១៥ម៉ឺន៣ពាន់៦៨៨តោន គិតជាទឹកប្រាក់មានចំនួន ១០៩លាន៧៣ម៉ឺនដុល្លារអាមេរិក។ សហព័ន្ធស្រូវអង្ករកម្ពុជាបន្តថា ចំពោះទិសដៅទី ផ្សារនៃការនាំចេញ ក្នុងរយៈពេលមួយត្រីមាសនេះ ចំណែកធំជាងគេ គឺទៅកាន់ប្រទេសចិន និងតំបន់ស្វយ័ត ហុងកុង និងម៉ាកាវផងដែរ ក្នុងនោះមានចំនួន ៨ម៉ឺន៥ពាន់៣៧០តោន ស្មើនឹង ៥៥.៥៥%។

https://www.youtube.com/watch?v=5-4hZvNx_uE
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner