ក្រសួងសុខាភិបាលអំពាវនាវអ្នកសង្ស័យឆ្លងវីរុស ត្រូវទៅមន្ទីរពេទ្យ (Video Inside)

ក្រសួងសុខាភិបាលនៅថ្ងៃទី២មេសានេះ បានអំពាវនាវអ្នកធ្លាប់មានប្រវត្តិជួបមនុស្សច្រើននិងមានរោគសញ្ញា ជាពិសេសអ្នករស់នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល, ស្វាយរៀងនិងខេត្តព្រះសីហនុ សូមប្រញាប់ទៅធ្វើ តេស្ត។ រាជធានីភ្នំពេញ, ខេត្តកណ្តាល, ស្វាយរៀង និងខេត្តព្រះសីហនុ គឺជាកន្លែងដែលមានការផ្ទុះឆ្លងខ្លាំង ច្រើនជាងគេក្នុងចំណោមបណ្តារាជធានីខេត្តទាំង១៦ដែលឆ្លងកូវីដ១៩ក្នុងសហគមន៍។

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលនៅថ្ងៃទី២មេសាឆ្នាំ២០២១ បានអំពាវនាវដល់បុគ្គលិក សុខាភិបាល, គ្រូបង្រៀន, កងកម្លាំងប្រដាប់អាវុធ, នគរបាលយុត្តិធម៌, បុគ្គលិកអនាម័យ និងអ្នកបើកតាក់ស៊ី ដែលធ្លាប់ប៉ះពាល់ជាមួយសាធារណជនច្រើន នៅរាជធានីនិងខេត្តទាំង៣នេះ បើសិនជាមានរោគសញ្ញា ដូចជា គ្រុនក្ដៅ, ក្អក, កណ្ដាស់ ឈឺក ហៀរសំបោរ ហត់ ឬពិបាកដកដង្ហើម ត្រូវប្រញាប់ទៅធ្វើតេស្ដរកវីរុសកូវីដ-១៩ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។  យោងតាមក្រសួងសុខាភិបាល ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ក្នុងចំណោមការផ្ទុះឆ្លងក្នុងសហគមន៍ចំនួន៦៨នាក់, ខេត្តស្វាយរៀង មានអ្នកឆ្លង២៨នាក់,  រាជធានីភ្នំពេញ មាន ២៣នាក់, ខេត្តកណ្ដាល១៣នាក់ និងខេត្តព្រះសីហនុ៤នាក់។

https://www.youtube.com/watch?v=JliAIDIFF_c
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner