ការឆ្លងចូលក្នុងព្រឹត្តិការណ៍សហគមន៍បានកើនដល់២ពាន់១៧ (Video Inside)

ខេត្តស្វាយរៀងនៅថ្ងៃសុក្រនេះមានការឆ្លងចូលក្នុងសហគមន៍ចំនួន២៨ករណីដែលច្រើនជាងគេក្នុងចំណោម ការឆ្លងក្នុងសហគមន៍សរុបចំនួន៦៨ករណីនៅក្នុងរាជធានីនិងខេត្តចំនួន៤។ យោងតាមក្រសួងសុខាភិបាល ចំនួនមនុស្សដែលឆ្លងច្រើនក្នុងខេត្តស្វាយរៀងនោះ ត្រូវគេរកឃើញនៅក្នុងក្រុងបាវិត២៥នាក់, បីនាក់ទៀតត្រូវ គេរកឃើញជាបន្តបន្ទាប់នៅស្រុកស្វាយជ្រំ, នៅស្រុករំដួលនិងស្រុករមាសហែក។ ក្រៅពីខេត្តស្វាយរៀងដែល ឆ្លងច្រើននៅថ្ងៃនេះ រាជធានីភ្នំពេញមានចំនួន២៣នាក់, ខេត្តកណ្តាល១៣នាក់និងខេត្តព្រះសីហនុចំនួន៤នាក់។ ​ក្នុងចំណោមអ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍រយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងលើពលរដ្ឋខ្មែរមាន ចំនួន៦៤នាក់, លើជនជាតិចិនចំនួន៣នាក់, និងលើជនជាតិវៀតណាមម្នាក់។

ចំនួនមនុស្សដែលបានឆ្លងក្នុង ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈបានកើនឡើងដល់២ពាន់១៧នាក់នោះហើយ។ ព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍ គិតត្រឹមថ្ងៃទី២មេសា បានឆ្លងដល់ក្នុងរាជធានីខេត្តចំនួន ១៦ហើយ គឺនៅភ្នំពេញ, ខេត្តកណ្តាល, ខេត្តព្រះសីហ នុ, ខេត្តកំពង់ស្ពឺ, ខេត្តកោះកុង, ខេត្តព្រៃវែង, ខេត្តកំពង់ធំ, ខេត្តកំពង់ ចាម, ខេត្តស្វាយរៀង, ខេត្តសៀមរាប ,ខេត្តបាត់ដំបង, ខេត្តកែប, ត្បូងឃ្មុំ, ខេត្តកោះកុង, ខេត្តកំពត, និងខេត្តតា កែវ។

https://www.youtube.com/watch?v=p-pwYQHu2tw
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner