ការចាក់វ៉ាក់សាំងទូទាំងប្រទេសដូសទី១បានជាង៤៣ម៉ឺននាក់, ដូសទី២បាន២៤១,៧៣០ (Video Inside)
ចំនួនមនុស្សដែលបានទទួលចាក់វ៉ាក់សាំងក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះមានចំនួន២ម៉ឺន៦ពាន់៨២ នាក់ ច្រើនជាងរបាយការណ៍បញ្ជាក់កាលពីម្សិលមិញដែលមានចំនួន១ម៉ឺន៧ពាន់៩៩៦នាក់ ។ កម្ពុជាកាលពីម្សិលមិញទើបបើកយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ក្នុងក្របខណ្ឌទូទាំងប្រទេស។
ចំនួនចាក់វ៉ាក់សាំងទាំង២ម៉ឺន៦ពាន់៨២នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ គឺរួមមានទាំងការចាក់ដូស លើកទី១ ចំនួន២ម៉ឺន២ពាន់៨៦៨នាក់ និងការចាក់ដូសលើកទី២មានចំនួន២ពាន់២១៤នាក់ ទាំងវ៉ាក់សាំង ស៊ីណូ ហ្វាម, វ៉ាក់សាំងស៊ីណូវ៉ាក់និងវ៉ាក់សាំង AstraZeneca ។ កម្ពុជាបានចាប់ផ្តើមចាក់វ៉ាក់សាំង ថ្ងៃទី១០កុម្ភៈឆ្នាំ ២០២១។
យោងតាមក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី ១មេសា ការចាក់វ៉ាក់សាំងក្នុងដូសលើកទីមួយជូនដល់ ប្រជាពលរដ្ឋស៊ីវិល បានចំនួន២៨ម៉ឺន៨ពាន់៦៨៤នាក់ និងការចាក់ដូសលើកទី២លើពលរដ្ឋស៊ីវិល មានចំនួន១៣ ម៉ឺន២ពាន់១១៣នាក់។ ពីខាងក្រសួងការពារជាតិនោះ វិញ ចំនួនអ្នកបានចាក់ដូសទីមួយបានកើនដល់១៤ម៉ឺន ១ពាន់៤៣៣នាក់ និងអ្នកបានចាក់ដូសលើកទី២ចំនួន ១០ម៉ឺន៩ពាន់៦១៧នាក់។
បើគិតសារុបអ្នកទទួលការចាក់ដូសលើកទី១នៅទូទាំងប្រទេសគិតត្រឹមថ្ងៃទី១មេសា ទាំងស៊ីវិលនិងយោធាមាន ចំនួន៤៣ម៉ឺន១១៧នាក់។ ចំណែកការចាក់ដូសលើកទី២ទាំងស៊ីវិលនិងយោធាមាន សារុប២៤ម៉ឺន១ពាន់៧៣០ នាក់។