ឆេះឃ្លាំងស្តុកទំនិញ ក្នុងរដ្ឋបាលសង្កាត់វាលស្បូវ (Video Inside)

អគ្គិភ័យឆាបឆេះឃ្លាំងស្តុកទំនិញនិងសម្ភារៈមួយកន្លែងនៅខណ្ឌច្បារអំពៅថ្ងៃនេះ បានបណ្តាលអោយមនុស្ស ម្នាក់រងរបួស។ សេចក្តីរាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថាហេតុការណ៍អគ្គីភ័យនោះ បានកើតឡើងកាល ពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ នៅក្នុងបរិវេណរដ្ឋបាលសង្កាត់វាលស្បូវ នៃភូមិវាលស្បូវ។ ប្រជាការពារម្នាក់ អាយុ៣៧ ឆ្នាំ ឈ្មោះ សំរិត សុខមាន អាយុ ៣៧ ឆ្នាំបានរងរបូសរលាកខ្លួន ដោយសារពេលកើតអគ្គីភ័យនោះ គាត់កំពុង ដេកលង់លក់នៅក្នុងឃ្លាំងស្តុកទំនិញនិងសម្ភារៈ ក្នុងបរិវេណរដ្ឋបាលសង្កាត់វាលស្បូវ។ អគ្គីភ័យនោះ ត្រូវគេបន្ទោសថា ដោយសារតែករណីឆ្លងចរន្តអគ្គិសនី។

https://www.youtube.com/watch?v=5fqXpNzOGSM
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner