បំរាមគោចរនៅភ្នំពេញមិនប៉ះពាល់ដល់អាជីវកម្មផ្សារដើមគរទេ (Video Inside)
រដ្ឋបាលរាជធានីបានថ្លែងថា ការលក់ដូរបន្លែសាច់ នៅផ្សារដើមគរ ដែលជាទីប្រជុំជនកណ្តាលរាជធានីភ្នំពេញ នឹងមិនប៉ះពាល់ចំពោះការដាក់បំរាមគោចរឡើយ ប៉ុន្តែត្រូវតម្រូវអោយអនុវត្តវិធានការការពារជំងឺកូវីដ១៩ អោយបានតឹងរ៉ឺង។ អ្នកនាំពាក្យរដ្ឋបាលរាជធានីលោក ម៉េត មាសភក្តី បានថ្លែងថា ក្រុមអាជីវករ ដែលទៅទិញបន្លែផ្សារ ដើមគរបន្តយកទៅចែកចាយ ត្រូវធ្វើលិខិតបញ្ជាក់ពីអាជ្ញាធរ ឬប្រធានផ្សារ ដើម្បីទទួលបានការអនុញ្ញាតពីសមត្ថ កិច្ចក្នុងការធ្វើដំណើរពេលយប់។ ប្រធានគណៈកម្មការផ្សារដើមគរ លោក គៀង ចក់ បានបញ្ជាក់បន្ថែម នៅថ្ងៃ ទី០២ខែមេសានេះថា ចំពោះផ្សារដើគរ គឺមិនមានការបិទការលក់ដូរទេ។ លោកបានបន្តថា ចំពោះកម្មករ, អាជីវ ករ អ្នកលក់ដូរ កម្មករអនាម័យ នៅពេលយប់ ខាងគណៈកម្មការផ្សារ បាននិងកំពុងរៀបចំ ធ្វើកាតសម្គាល់ខ្លួន ជូនពួកគាត់ហើយ ដើម្បីអោយពួកគាត់បានមកបំពេញការងារ និងប្រកបអាជីវកម្ម ដោយមិនមានការឃាត់ពី អាជ្ញាធរមានសមត្ថកិច្ចនោះទេ៕